លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យមើល​ការសាងសង់​អគារ​កោះរ៉ុង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យមើល​ការសាងសង់​អគារ​កោះរ៉ុង

បានផុស

នៅ

​គិត​ត្រឹមថ្ងៃ​០៤ ខែកក្កដា ឆ្នាំ២០២១​នេះ​ ដំណើរ​ការសាងសង់ អគារ​រដ្ឋបាល​ក្រុង​កោះរ៉ុង សម្រេច បានប្រមាណ​ជាង៧៥​ភាគរយ មណ្ឌល​សុខភាព​កោះរ៉ុង​ សម្រេចបាន​ប្រមាណ​ជាង ៩៩​ភាគរយ និង​អាគារ​ផ្នែក​ប្រតិបត្តិ​ការ​សឹក​រង​កោះរ៉ុង​សម្រេច​បាន​ប្រមាណ​ជាង ៧៥ ភាគរយ​ផងដែរ នេះ​បើ​តាម​របាយការណ៍បញ្ជាក់​របស់​រដ្ឋបាល​ក្រុង​កោះរ៉ុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគារ​ទាំងបី នេះ​ស្ថិតនៅ​ក្នុង​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។

​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ ក្នុងឱកាស លោក​ដឹង​នាំ មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ចុះ​ពិនិត្យមើល​ការសាងសង់​អគារ​រដ្ឋបាល​ក្រុង​កោះរ៉ុង អាគារ​ផ្នែក​ប្រតិបត្តិការ​សឹក​រង​កោះរ៉ុង និង មណ្ឌល​សុខាភិបាល​កោះរ៉ុង​នា​ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បាន​មាន​ប្រសាសន៍​ថា ​ការសាងសង់​អគារ ទាំងអស់នេះ ដើម្បី​មាន​ភាព​ងាយស្រួល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​លើ​ក្រុង​កោះរ៉ុង បាន​ទទួល​សេវា រដ្ឋបាល​ក្រុង សេវា​សុខភាព​ទាន់ពេលវេលា ព្រមទាំង​មាន​កន្លែង​ផ្នែក​សឹក​រង​ក្រុង​កោះរ៉ុង ក្នុង​ការ​ហ្វឹកហាត់​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះ​ទីបញ្ជាការ​ផ្នែក​ប្រតិបត្តិការ​សឹក​រង​កោះរ៉ុង​ផងដែរ។

​ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ ក៏បាន​អញ្ជើញ​ចុះទៅពិនិត្យ មើល​ទីតាំង​ដែល​ធ្វើ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​កោះរ៉ុង​ចាក់​វ៉ាក​សាំង​ដូ​ស​ទី​២ ​និង​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ស្ដាប់​តាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​គឺ​(៣​កុំ​.៣​ការពារ​)​ដើម្បី​ពង្រឹង​ការទប់ស្កាត់​និង​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​សហគមន៍​របស់​យើង​៕​

អត្ថបទ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ ជុំទី៦ លើកទី៣

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដំណោះស្រាយ រវាងក្រុមរថយន្តដឹកផ្លែឈើ ជាមួយគយច្រកអន្តរជាតិដូង ត្រូវផ្អែកលើគោលការណ៍ ៣ចំណុច

ព័ត៌មានជាតិ១៥ ម៉ោង មុន

ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services