Connect with us

ព័ត៌មានជាតិ

៦ខែដើមឆ្នាំ២០២១នេះ ​មានករណីជំងឺគ្រុនឈាមជាង៧៥០ករណី ថយចុះ៤ដង​

បានផុស

នៅ

នៅក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​នេះ មាន​ករណី​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស​ចំនួន​៧៥១​ករណី​និង​ស្លាប់​ចំនួន​០១​ករណី ​មានការ​ថយចុះ​ប្រមាណ​៤​ដង​ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។​

លោក​វេជ្ជបណ្ឌិត លាង ឬ​ទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​០៥​ ខែកក្កដា​ នេះ​ថា​ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ​២០២១​នេះ​ មាន​ជំងឺគ្រុនឈាម​សរុប​ចំនួន ៧៥១​ករណី និង​ស្លាប់​ចំនួន​០១​ករណី​មានការ​ថយចុះ​ប្រហែល៤​ដង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ដែលមាន​ចំនួន២៩០៧ ករណី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបាន​បន្តថា ការថយចុះ​នៃ​ករណី​ជំងឺគ្រុនឈាម​នេះ អាច​បណ្តាលមកពី​មានការ​កើនឡើង​នូវ​ចំនួន​ប្រជាជនមានការ​យល់ដឹង​ច្រើន ​បានមក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ដោយសារ​គុណ​ភាព​សេវា និង​សមត្ថភាព​​ផ្តល់​សេវា​របស់​គ្រូពេទ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទូទាំងប្រទេសមានការ​កើន​ឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

លោកវេជ្ជបណ្ឌិតបានឱ្យដឹង​ទៀតថា លើសពីនេះ​ទៀត​ដោយសារតែ​ក្រសួងសុខាភិបាល​បាន​ត្រៀម​ថ្នាំ​អា​បែ​ត​បាន​គ្រប់គ្រាន់ និង​បានធ្វើការ​ចែកចាយ​ដល់​មន្ទីរ​សុខាភិបាល​នៅ​ទូទាំងប្រទេស​រួចរាល់​ហើយ​សម្រាប់​ដាក់​នៅក្នុង​ពាង ឬ​អាងទឹក​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​សម្លាប់​ដង្កូវទឹក​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុន​ឈាម​។​

ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ពី​វិធានការ​អនាម័យ​និង​បរិស្ថាន​នៅតាម​សហគមន៍​បានល្អ​ប្រសើរ​ដូចជា​សំអាត​លំនៅដ្ឋាន​បាន​ស្អាត​លប់បំបាត់​ឬ​ដុត​កំទេចចោល ឬ​ទុកដាក់​ឲ្យ​មាន​របៀប​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ដូចជា​សំបក​កង់ឡាន​សំបក​ដប កំប៉ុង ត្រឡោក​ដូងចានបាយ កំប៉ុង​ជ័រ ដែល​ជា​ជម្រក​នៃ​ការកកើត​ដង្កូវ​ទឹកជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។​

លោក​ប្រធាន​កម្មវិធី​ជាតិ​បាន​អំពាវនាវ​ដល់​អាណាព្យាបាល មាតាបិតា កុមារា​កុមារី​គ្រប់រូប រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​កំចាត់​ដង្កូវទឹក​នៅតាម​ទីកន្លែង​ដែលមាន​ទឹក​ដក់ដូចជា ពាង អាងទឹក ថូផ្កា ចាន​ទ្រ​ជើង ក្រឡ ខាប់ ជាដើម​និង​អាជីវករ និង​ម្ចាស់​ជីវ​កម្ម​ទាំងឡាយ ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​សំបក​កង់ឡាន​ម៉ូតូ​សូម​ធ្វើការ​គ្រប់គ្រង​សំបក​កង់​ទាំងនេះ ឲ្យ​មាន​សុវត្ថិភាព ជៀស​ផុតពី​ការដក់​ទឹក​ដោយ​មិនត្រូវ​ទុក​ចោល​ពា ស​វាល​ពាសកាល បង្កើតបានជា​ប្រភព​កកើត និង​ជំរក​មូស​ខ្លា​ដ៏​គ្រោះថ្នាក់​បំផុត ដែល​អំណោយ​ដល់​ការ​ច​ម្ល ង​ជំងឺគ្រុនឈាម​កើនឡើង និង​អាច​ឈានទៅរក​ការ​រាតត្បាត​គ្រប់ពេលវេលា​។​

ជាមួយគ្នានេះដែរ​ត្រូវ​ឲ្យ​កុមារ​ស្លៀកពាក់​ខោ​អាវដៃវែង​ជើងវែង និង​សម្រាន្ត​ក្នុង​មុង​ជាប្រចាំ​ទាំងថ្ងៃទាំង​យប់​មិនត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹត​នោះទេ​និង​ករ​ណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រ​ញ៉ាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ​និង​ព្យាបាល របស់​រដ្ឋ(​សេវាសាធារណៈ​) ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យដែ​ព​វ​នៅ​ជិត​បំផុត​និង​កុំ​សាកល្បង​ព្យាបាល​ជំងឺ ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យា​បាល​អ្នកជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​នេះ​ឲ្យសោះ​។​

យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិតបាន​បញ្ជាក់ថា​ នៅក្នុង​រយៈពេល​៦​ខែ​ឆ្នាំនេះ​ការចម្លង​ជំងឺគ្រុនឈាម​ខ្ពស់​ត្រូវបាន​គេ​រាយការណ៍​មកថា​មាននៅរាជធានី​ភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្ត​កំពង់សោម ខេត្ត កំពង់ស្ពឺ និង​ខេត្តកណ្តាលប៉ុន្តែ​មាន​ជា​លក្ខណៈ​រាយប៉ាយ​នៅតាម​ភូមិ​មួយៗ​ចំនួន​ក្នុង​បណ្តា​ខេត្ត​ទាំងនេះ​ប៉ុណ្ណោះ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម