Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ២នាក់មកយកសំណាក ឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលភ្លាមៗ

បានផុស

នៅ

(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋ២នាក់ បានមកយកសំណាកនៅមណ្ឌលចត្តឡីស័ក ក្នុងសាលាបឋមសិក្សាអន្លង់វែង​ នៅវេលាម៉ោង៩ និង៣០ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ជាលទ្ធផល រកឃើញវិជ្ជមានកូវីដ-១៩ទាំង២​នាក់។

អ្នកវិជ្ជមានទាំង២នាក់នេះ រួមមាន៖

១. ឈ្មោះ អ៊ុន សំរ៉ង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកណ្ដាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង

២. ឈ្មោះ ណា កញ្ចនា ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិថ្នលកែង ឃុំអន្លង់វែង ស្រុកអន្លង់វែង

បច្ចុប្បន្នប្រជាពលរដ្ឋទាំង២នាក់ ដែលវិជ្ជមានកូវីដ-១៩ខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាល វិទ្យាលយ័អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យហើយ៕ (ដោយ)៖ ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម