ព័ត៌មានជាតិ
អ្នកជំនាញព្រមានថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងជួបវិបត្ត ប្រសិនបើកូវីដនៅតែបន្តអូសបន្លាយពេលយូរតទៅទៀត
អស់ពេលជាងមួយឆ្នាំកន្លះមកហើយ ដែលជំងឺកូវីដ១៩ បានរាតត្បាតលើពិភពលោក តំបន់ និងកម្ពុជាវាបានវាយប្រហារទៅលើសេដ្ឋកិច្ចលើគ្រប់វិស័យ ក្នុងនោះវិស័យអចលនទ្រព្យនៅកម្ពុជាក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ជាក់ស្តែងឆមាសទី១ ឆ្នាំ២០២១ នេះ សកម្មភាពទិញលក់អចលនទ្រព្យនៅតែមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ។ អ្នកជំនាញព្រមានថា វិស័យអចលនទ្រព្យកម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរប្រសិនបើកូវីដនៅតែបន្តអូសបន្លាយពេលយូរតទៅទៀត ។ នេះបើតាមការ ឲ្យដឹងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។

លោក ច្រឹក សុខនីម បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា នេះថា «រយៈពេលឆមាសទីមួយនៃឆ្នាំ២០២១ នេះ ចលនានៃការទិញលក់អចលនទ្រព្យនៅកម្ពុជា ហាក់ដូចជាមិនមានការវិនិយោគពីក្រៅប្រទេសនោះទេ គឺភាគច្រើននៃការទិញលក់សម្រាប់តែអ្នកនៅក្នុងប្រទេសតែប៉ុណ្ណោះ» ។
លោក ច្រឹក សុខនីម បានលើកឡើងថា វិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ានក៏ដូចជាពិភពលោករងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ទោះបីជារាជរដ្ឋាភិបាលបានបើកឲ្យមានការធ្វើធុរកិច្ច និង ពាណិជ្ជកម្មឡើងវិញក៏ដោយ ក៏យើងនៅតែជួបប្រទះដោយសារបញ្ហាកូវីដ១៩ នៅតែបន្តនិងមានអ្នកឆ្លងខ្ពស់នៅឡើយ។ តែទោះបីយ៉ាងណាក៏ដោយ ការទិញដូរអចលនវត្ថុនៅតែបន្តកើតមានឡើងគ្រាន់តែមួយចំនួនធំគឺធ្វើឡើងសម្រាប់តែអ្នកនៅក្នុងស្រុក ,អ្នកវិនិយោគទុនមួយចំនួនជាអ្នកដែលនៅក្នុងស្រុកចំណែកអ្នកវិនិយោគទុនមកពីក្រៅប្រទេសមិនមាននោះទេ ។

អ្នកជំនាញអចលនវត្ថុរូបនេះបន្តថា ប្រសិនជាជំងឺនេះនៅតែបន្តរាលដាលខ្លាំងឡើងហើយស្ថានភាពដែលពិបាកគ្រប់គ្រងនោះ វិបត្តិនៃវិស័យអចលនទ្រព្យនឹងកើតមាន ឡើងនៅត្រង់ថាចំនួនអ្នកទិញលក់អចលនទ្រព្យមិនអាចធ្វើចលនាបាន,ការទិញលក់នឹងថយចុះរយៈពេលយូរ វានឹងអាចរងនូវវិបត្តិសេដ្ឋកិច្ចឬវិបត្តិទីផ្សារអចលនទ្រព្យ។ ក៏ ប៉ុន្តែយើងមើលឃើញពេលនេះស្ថានភាពជារួមនៅពេលនេះវាមិនទាន់ទៅដល់ផ្លូវនេះនៅឡើយទេ ។ ទោះបីថាយើងបានប្រឈមជំងឺនេះជាងមួយឆ្នាំកន្លះហើយក៏ ដោយតែផលប៉ះពាល់ជាផ្នែកតូចៗប៉ុណ្ណោះសកម្មភាពសេដ្ឋកិច្ចមួយផ្នែកធំនៅតែបន្តជាប្រក្រតីនៅឡើយ ។
បើតាមក្រុមអ្នកជំនាញអះអាងទៀតថា ទោះបីចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែតម្លៃអចលនទ្រព្យមិនមានធ្លាក់ចុះនោះទេ ពោលគឺហាក់នៅទ្រឹង ។

តាមការគូសបញ្ជាក់ពីអ្នកជំនាញសម្រាប់អចលនទ្រព្យដែលមានតម្លៃថ្លៃៗ អាចនឹងជួបបញ្ហាការលក់ធ្លាក់ចុះច្រើន នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ ប៉ុន្ដែសម្រាប់អចលនទ្រព្យដែលមានតម្លៃសមរម្យវិញគឺមិនសូវប៉ះពាល់ខ្លាំងនោះទេ៕
អត្ថបទ ៖ បាន វិបុល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


