Connect with us

ព័ត៌មានជាតិ

អំណោយ​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ផ្តល់ជូ​ន​ពលរដ្ឋ​២១០​គ្រួសារ ដែល​រស់នៅ​ស្រុក​ចំការលើ

បានផុស

នៅ

​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២១០​គ្រួសារ ដែល​មាន​ជីវភាព​ខ្វះខាត​លំបាក អំឡុង​ពេល​កូ​វីដ ដោយ​រស់​នៅតាម​បណ្តា​ភូមិ​ក្នុង ស្រុក​ចំការលើ ក្រោម​អធិបតីភាព លោក ខ្លូត ចិន្តា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ព្រឹក​ថ្ងៃ​អង្គារ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ចុះ​សំណេះសំណាលនេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក សំ ពិសិដ្ឋ អភិបាលនៃ​គណៈ​អភិបាលស្រុក​ចំការលើ​លោក លោកស្រី អភិបាលរង​ស្រុក លោក នាយក នាយករង កងកម្លាំង​ទាំងបី មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក​ចំការលើ។ លោក​អភិបាល រង​ខេត្ត​កំពង់ចាម បាន​ក្រើនរំលឹក​ដល់​បងប្អូន​ព​ល​រដ្ឋ​ក្នុងស្រុក​ចំការ​លើ​ឲ្យ​បង្កើន​ការថែទាំ​សុខភាព ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​គ្រប់ៗ​គ្នា ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​ជាមួយ​ក្រុមគ្រួសារ និង​បន្ត​ចូលរួម​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ជាងនេះទៅទៀត លោក​អភិបាលរង​ខេត្ត បាន​អំពាវនាវ​បន្ថែមទៀត ឲ្យ​ពលរដ្ឋ​កុំ​ភ្លេច​បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ “៣​ការពារ និង ៣​កុំ” ឲ្យ​បាន​ខ្ជាប់ខ្ជួន រួម​នឹង​ការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស ការ​លាង​សំអាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​ឲ្យ​បាន​ញឹកញាប់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​បម្លែង​ថ្មី ដ៏​កាច​សាហាវ​នេះ កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​យើង​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ចរាចរណ៍២ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

Sokha Hotels

ព័ត៌មានពេញនិយម