Connect with us

ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែង នឹងបើកដំណើរការផ្សារ​សាមគ្គី​ស្ទឹងត្រែង លក់ដូរជាធម្មតាវិញ នៅថ្ងៃទី១៩ កក្កដា ខាង​មុខ​នេះ

បានផុស

នៅ

​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១​នេះ បានចេញ​សេចក្តីសម្រេច ប្រកាស​ព័ត៌មាន ជូន​ដល់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី​ស្ទឹងត្រែង នឹង​បើក​ឲ្យ​ដំណើរការ​លក់ដូរជាធម្មតា​វិញ​ ចាប់ពី​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ នេះ​តទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារ​សាមគ្គី​ស្ទឹងត្រែង​ ត្រូវបាន​រដ្ឋបាលខេត្ត​សម្រេច​បិទ​ខ្ទប់​បណ្ដោះ​អាសន្នកាល​ពីថ្ងៃ​ទី២៦ ខែមិថុនា​ ឆ្នាំ ២០២១​កន្លងមក បន្ទាប់ពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ រីក​រាលដាល​ឆ្លង​ដល់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ជាច្រើន​នាក់​។​

រដ្ឋបាលខេត្ត​បានសម្រេច​បើក​ផ្សារ​សាមគ្គី​ស្ទឹងត្រែង ឲ្យ​ដំណើរការ​ឡើងវិញ​នោះ ដោយ​មើលឃើញថា​ស្ថានភាពការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ធូរស្រាល​ឡើងវិញ​ខ្លះ និង​ដើម្បី​សម្រួលការ​លក់ដូរ ដល់​បងប្អូន​អាជីវករ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ បន្ទាប់ពី​បាន​បិទ​អស់​រយៈពេល២០ថ្ងៃ​កន្លងមក​។​

រដ្ឋបាលខេត្ត​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងអស់ ត្រូវគោរព​វិធានការ​សុខាភិបាល ៣​ការពារ និង៣​កុំ ឲ្យ​ខ្ជាប់ខ្ជួន​និង​ម៉ឺងម៉ាត់​បំផុត ជាពិសេស​ត្រូវ​ពាក់​ម៉ាស​បាញ់​អាកុល នឹង​រក្សា​គម្លាត​សុវត្ថិភាព​រវាង​អ្នក​លក់ និង​អ្នកទិញ ដើម្បី​ជៀសផុត​ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម