ព័ត៌មានជាតិ
បិទខ្ទប់វត្ត បទុម វតី ក្រោយរកឃើញព្រះសង្ឃ និងសិស្សនិស្សិត២០អង្គ\នាក់ វិជ្ជមានកូវីដ
អាជ្ញាធរខណ្ឌដូនពេញ បានសម្រេចបិទខ្ទប់វត្ត បទុម វតី ជាបណ្ដោះអាសន្នក្រោយរកឃើញមានព្រះសង្ឃ ចំនួន១០អង្គ និងសិស្សនិសនិស្សិតចំនួន១០នាក់វិជ្ជមានកូវីដ-១៩។
វត្តបទុមវតី មានទីតាំងតាមបណ្តោយវិថីឧកញ៉ា ស៊ូស្រ៊ុន ស្ថិតក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ត្រូវ បានបិទខ្ទប់រយៈពេល១៤ថ្ងៃ ក្រោយពីក្រុមគ្រូពេទ្យបានយកសំណាកលើកទី១ចំនួនសរុប៤០២អង្គ\នាក់ ( ព្រះសង្ឃចំនួន១៧៧ អង្គ , និស្សិត ចំនួន២១៥នាក់ , យាជីតាជីចំនួន០៧នាក់ , ជាងសំណង់ ចំនួន០៤ នាក់ ) ។

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១នេះថា រហូតដល់ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា នេះ ក្រុមគ្រូពេទ្យ TYDA បាន សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ យកសំណាកលើកទី១នៅវត្តបុទុម វតី ជាលទ្ធផល រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០អង្គ /នាក់ ក្នុងនោះមានព្រះសង្ឃចំនួន១០អង្គ និងសិស្សនិស្សិត ចំនួន១០នាក់ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលទួលពង្រផងដែរ។

ដូច្នេះទីតាំងវត្តត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩នេះទៅ ដោយ មិនអោយមានអ្នកណាម្នាក់ចេញ ឬចូលវត្តនោះឡើយ និងម្យ៉ាងវិញទៀតដើម្បីតម្រូវអោយព្រះសង្ឃ តាជីយាយជី ដែលនៅសេសសល់បន្តធ្វើចត្តាឡីស័កជាបន្តទៀត ៕
អត្ថបទ ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


