ព័ត៌មានជាតិ
អ្នកប្រកបរបរចិញ្ចឹមត្រីសមុទ្រ ត្អូញត្អែររឿងទីផ្សារ ដោយសារជំងឺកូវីដ-១៩
ប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមត្រីសមុទ្រ បានលើកឡើងថា ដោយសារជំងឺកូវីដ-១៩ ទីផ្សារនាំត្រី ទៅក្រៅប្រទេស ត្រូវបានកាត់ផ្តាច់ទាំងស្រុង និងធ្វើឲ្យប៉ះពាល់ដល់មុខរបររបស់ពួកគាត់។

អ្នកស្រី បូ ណា និងលោក សុខវណ្ណៈ ដែលជាមេការអ្នកចិញ្ចឹមត្រី នៅតំបន់ទំនប់ រលក ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បានប្រាប់ឲ្យដឹងថា ថៅកែរបស់ពួកគាត់បានជួបផលលំបាកច្រើន គឺសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារតែជំងឺកូវីដ១៩ ហើយផលនេសាទដែលចិញ្ចឹមបានពិបាករកទីផ្សារ ជាពិសេសទីផ្សារនាំចេញទៅក្រៅប្រទេស គឺមិនមានទេ ដោយបច្ចុប្បន្នពួកគាត់លក់បានតែនៅលើទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ ហើយទីផ្សារក្នុងស្រុក ដែលមានតម្លៃទាបជាងការនាំចេញ គឺលក់បានត្រឹមតម្លៃចាប់ពី៥ដុល្លារទៅ ៨ ដុល្លារនិងជាង ២០ ដុល្លារ ទៅតាមប្រភេទត្រី គឺមានតម្លៃខុសគ្នាឆ្ងាយជាមួយនិងតម្លៃ នាំចេញ ជាហេតុ ធ្វើឲ្យពួកគាត់ធ្លាក់ចុះនូវសេដ្ឋកិច្ចគ្រួសារ ក្នុងការចិញ្ចឹមត្រី ហើយអ្វីដែលគួរកត់សម្គាល់ផងដែរនោះ គឺមួយរយៈចុងក្រោយនេះ ដោយសារតែអាកាសធាតុ នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាធ្វើឲ្យទឹកហូរនាំនូវសារធាតុពុលពីដីគោកចូលទៅក្នុងសមុទ្របណ្ដាលឲ្យត្រីរបស់ពួកគាត់មានជំងឺ និងងាប់ជាបន្តបន្ទាប់។


លោក ឯម ភា នាយខណ្ឌ រដ្ឋបាល ជលផលកំពង់សោម បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅ រដូវវស្សាផលនេសាទ មានការកើនឡើងជាងនៅរដូវប្រាំង ហើយវារីវប្បកម្មចិញ្ចឹមត្រីទឹកប្រៃ ក្នុងរយៈពេល៩ខែ មានចំនួន ៥២៦ តោន រីឯផលនេសាទសមុទ្រ មានចំនួន ៣៥ ៦៥០ តោន។ វារីវប្បកម្មចិញ្ចឹមត្រីទឹកសាប មានចំនួន ៤១៨ តោនក្នុងរយៈពេល៩ខែ និងផលនេសាទ ទឹកសាប ចិញ្ចឹមតាមវាលស្រែមានចំនួន ៤០២ តោន និងមានបែរចិញ្ចឹមត្រី សមុទ្រសរុប ចំនួន ១៧៦៧បែ។ ក្នុងនោះប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមត្រី នៅក្នុងតំបន់ទំនប់រលក មានចំនួន ៦ទីតាំង មានបែជាង ៣០០ ដោយពួកគាត់ចិញ្ចឹមប្រភេទត្រីតុកកែ ត្រីឆ្ពង់ ត្រីផ្ទក់សមុទ្រ ត្រីចាប និងត្រីអាំងកឺយ ព្រោះប្រភេទត្រីទាំងអស់នេះ មានតម្លៃខ្ពស់នៅលើទីផ្សារ នៅក្នុងស្រុកនិងការនាំចេញ។


ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋបាលជលផល ក៏បានលើកឡើងបន្ថែមថា នាពេលបច្ចុប្បន្ន រដ្ឋបាលជលផល បានផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមត្រីទាំងទឹកសាប និងទឹកប្រៃ បង្កើន ការចិញ្ចឹមវារី វប្បកម្ម ដើម្បីបង្កើនជីវភាពនៅក្នុងគ្រួសារ ។ លោកបានលើកឡើងថា ដោយសារជំងឺកូវីដ១៩ មិនទាន់បានធូរស្បើយ ដូចនេះហើយទើប មន្ត្រីជំនាញចុះទៅដល់មូលដ្ឋាន កន្លែងចិញ្ចឹម ដើម្បីផ្ដល់បទពិសោធន៍ ក្នុងការចិញ្ចឹមដល់ពួកគាត់ផងដែរ៕
អត្ថបទ៖ កោះពស់
សូមចុចអាន៖ ប្ដូរពីធ្វើការរោងចក្រ មកលក់ចេកចៀន ប្ដីប្រពន្ធមួយគូ ទទួលបានកម្រៃគុណជាបី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


