ព័ត៌មានជាតិ
ស្នងការខេត្តបន្ទាយមានជ័យ លើកទឹកចិត្តមន្រ្តីឲ្យខិតខំពង្រឹងសមត្ថភាព
ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានជំរុញដល់មន្ត្រីនគរបាល ដែលទើបតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ឲ្យខិតខំពង្រឹងសមត្ថភាព និងការពារសន្តិសុខ ជូនពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបានប្រសើរ។
ថ្លែងក្នុងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនដល់មន្ត្រីនគរបាល ចំនួន៣៨២នាក់ នៅព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាសាលប្រជុំស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានលើកឡើងថា មុខតំណែង និងឋានន្តរសក្ដិ ថ្មីនេះ គឺបានមកពីការខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តរបស់នគរបាលជាតិ ក្នុងការការពារជាតិ មាតុភូមិ ពិសេសការពារប្រជាពលរដ្ឋ ឲ្យរស់នៅបានសេចក្តីសុខនៅតាមមូលដ្ឋាននាពេលកន្លងមក។

លោកស្នងការ បានជំរុញឲ្យមន្ត្រីនគរបាល ដែលទើបបំពាក់ឋានន្តរសក្ដិថ្មី ចំនួន៣៨២នាក់ ត្រូវខិតខំការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត និងតាមមូលដ្ឋាន ក្រុង ស្រុក និងត្រៀមកម្លាំង មធ្យោបាយ សម្ភារ: គ្រឿងបំពាក់អាវុធ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋរងគ្រោះជាយថាហេតុ។

ជាមួយគ្នានេះដែរ លោកបានបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ត្រូវធ្វើការបង្ក្រាបករណីគ្រឿងញៀន ឲ្យបានខ្លាំង និងត្រូវចេញល្បាត ការពារតាមគោលដៅនានា ឲ្យមានប្រសិទ្ធិភាពខ្ពស់៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


