ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ សំណូម ពរពលរដ្ឋ បញ្ឈប់ការយកសំរាម បោះចូលប្រឡាយទឹក
អាជ្ញាធរខណ្ឌច្បារអំពៅ បានសំណូមពរ និងអំពាវនាវដោយទទូច សុំឲ្យប្រជាពលរដ្ឋរស់នៅ ក្បែវិទ្យាល័យច្បារអំពៅ ស្ថិតក្នុងសង្កាត់និរោធ បញ្ឈប់ការយកសំរាម ទៅបោះចូលប្រឡាយបង្ហូទឹក ដែលបង្កឲ្យការកកស្ទះ ទឹកហូរចូលប្រឡាយលូ។

សំណូមពរនេះ គឺធ្វើឡើងដោយលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ខណៈពេលដែលលោកដឹកនាំក្រុមការងារថ្នាក់ខណ្ឌ និងសង្កាត់និរោធ ចុះពិនិត្យមើលការស្តារប្រឡាយ តភ្ជាប់ពីប្រឡាយព្រែកបារាំងដល់ខាងកើតវិទ្យាល័យច្បារអំពៅ ប្រវែងជាង៥០០ម៉ែត្រ។
ក្នុងពេលចុះពិនិត្យ ការស្តារប្រឡាយខាងលើនេះ គឺពោពេញទៅដោយសំរាម ដែលសំរាមទាំងនេះ គឺពុំមែនមកទីឆ្ងាយនោះទេ ជាសំរាមដែលប្រជាពលរដ្ឋ រស់នៅខាងកើត វិទ្យាល័យច្បារអំពៅតែម្តង ដែលយកមកបោះចូលប្រឡាយបែបនេះ។

លោកអភិបាលខណ្ឌច្បារអំពៅ បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ជាពិសេសត្រូវចេះទុកដាក់សំរាមឲ្យត្រឹមត្រូវ ដោយរង់ចាំឲ្យរថយន្តប្រមូលសំរាម មកដឹកតាមការកំណត់ មិនត្រូវយកសំរាមមកបោះចូលប្រឡាយទឹកបែបនេះនោះទេ។ សូមជម្រាបថា ទីតាំងដែលត្រូវស្តារប្រឡាយនេះ គឺស្ថិតក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ (ដោយ)៖នរា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


