Connect with us

ព័ត៌មានជាតិ

ក្រសួងបើកភ្លើងខៀវ ឱ្យវិស័យឯកជន អាចនាំចូលវ៉ាក់សាំង​កូវីដ១៩

បានផុស

នៅ

ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យវិស័យឯកជនអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លើកឡើងថា “ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លង​រាល​ដាល នៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាល នឹងអនុញ្ញាតឱ្យគ្រឹះស្ថានអាហរ័ណ និហរណ័ឱសថ​អាចធ្វើការស្នើសុំ​នាំចូលវ៉ាក់សាំងកូវីដ១៩​ ដែលត្រូវបានទទួលស្គាល់​ដោយអង្គការសុខភាពពិភពលោក​ដើម្បី​ចែកចាយ​ចាក់តាមទីកន្លែងផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិការឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ១៩ នៅក្នុងឃ្លាំងដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់”៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម