ព័ត៌មានជាតិ
កិច្ចប្រជុំរៀបចំយន្តការនៃការអនុវត្តប្រព័ន្ធជំនួយសង្គម ពិសេសការរៀបចំកញ្ចប់គ្រួសាររបស់ជនងាយរងគ្រោះ
លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាប្រធានអនុគណៈកម្មការជំនួយសង្គម បានថ្លែងថា យន្តការនៃការអនុវត្តប្រព័ន្ធជំនួយសង្គម ពិសេសការរៀបចំកញ្ចប់គ្រួសារ ត្រូវតែពង្រឹងតួនាទីប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ ក្នុងកាអនុវត្តកម្មវិធី ការរៀបចំប្រព័ន្ធទិន្នន័យ ដើម្បីគ្រប់គ្រងគ្រួសារក្រីក្រនិងជនងាយរងគ្រោះនៅថ្នាក់ក្រោមជាតិ ឲ្យបានច្បាស់លាស់បំផុត។
លោក សំហេង បុរស បានថ្លែងបែបនេះ ជួបពិភាក្សាជាមួយលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គ នាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃលើយន្តការអនុវត្តកម្មវិធីជំនួយសង្គមនៅថ្នាក់ក្រោមជាតិ ដែលកិច្ចពិភាក្សា ក៏មានការចូលរួមផងដែរ ពីតំណាងអង្គការយូនីសេហ្វ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច ផងដែរ តាមប្រព័ន្ធអន ឡាញ Zoom។

អនុគណ: កម្មការជំនួយសង្គម ដឹកនាំដោយលលោក សំហេង បុរស រដ្ឋ លេខាធិការ និងជាប្រធានអនុគណ:កម្មការជំនួយសង្គម បានជួបពិភាក្សាជាមួយលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គ នាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃលើយន្តការអនុវត្តកម្មវិធីជំនួយសង្គមនៅថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់លើការ រៀបចំយន្តការនៃការអនុវត្តប្រព័ន្ធជំនួយសង្គម តែម្ដង។ ក្នុងកិច្ចប្រជុំនោះដែរ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំកញ្ចប់គ្រួសារ ពង្រឹងតួនាទីប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកម្មវិធី ការរៀបចំប្រព័ន្ធទិន្នន័យ ដើម្បីគ្រប់គ្រងក្រុម/គ្រួសារងាយរងគ្រោះនៅថ្នាក់ក្រោមជាតិ និងការរៀបចំឱ្យក្របខ័ណ្ឌយុទ្ធសាស្ត្រ ដើម្បីកសាង និងអភិវឌ្ឍន៍កម្លាំងសេ វាសង្គមនៅថ្នាក់ក្រោមជាតិសម្រាប់ការអនុវត្តសេវាសង្គម និង ជំនួយសង្គមផងដែរ៕


អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



