ព័ត៌មានជាតិ
បន្ទាន់ទាំងយប់ រដ្ឋាភិបាលប្រកាសបិទខ្ទប់ខេត្តជាប់ព្រំដែនថៃទាំងអស់ និងខេត្តសៀមរាប
រដ្ឋាភិបាលបានចេញសេចក្តីប្រកាសបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពី វេលាម៉ោង ២៣:៥៩ នាទី (ម្ភៃបីនិងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា “តំបន់ក្រហម” និង/ឬ “តំបន់លឿងទុំ” និង/ឬ *តំបន់លឿង” អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៅក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។
ការកំណត់ភូមិសាស្រ្តណាមួយក្នុងតំបន់បិទខ្ទប់ ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់អភិបាលនៃគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបិទខ្ទប់។
ចំពោះភូមិសាស្ត្រដែលមានការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ឬភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) អភិបាលនៃគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ ត្រូវកំណត់ភូមិសាស្ត្រ នោះជា “តំបន់ក្រហម” ឬ “តំបន់លឿងទុំ” អាស្រ័យទៅតាមកម្រិតនៃការឆ្លងរាលដាលនៃមេរោគប្រភេទដែលតា (Delta) នេះ។ ទន្ទឹមនេះ អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ត្រូវផ្តល់ការគាំទ្រជាបន្ទាន់ដល់ខេត្តដែលមានការពាក់ព័ន្ធ ដើម្បីចាត់វិធានការក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល សំដៅកាត់ផ្តាច់ឱ្យបានទាន់ពេលវេលានូវការឆ្លងរាលដាលនៃមេរោគនេះទៅកន្លែងផ្សេងទៀត។
បន្ថែមពីនេះ អនុគណៈកម្មការសេវាមន្ទីរពិសោធន៍ ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីយកសំណាកទៅវិភាគរកប្រភេទមេរោគ (Sequencing) នៅក្នុងតំបន់ក្រហម” និង “តំបន់លឿងទុំ” ជាពិសេសភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
ជាមួយគ្នានេះ ប្រគល់ភារកិច្ចជូនគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ ដើម្បីដាក់ចេញនូវវិធានការហាមឃាត់ ឬវិធានការរឹតត្បិតជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ ឬការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្រខេត្តដែលត្រូវបានបិទខ្ទប់, ការជួបជុំ ការប្រមូលផ្តុំមនុស្ស ឬសកម្មភាពការងារជាដើម៕
សូមអានសេចក្តីលម្អិតបន្ថែមខាងក្រោម៖




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


