Connect with us

ព័ត៌មានជាតិ

យប់ទី២នេះសមត្ថកិច្ច​ឃាត់​យានយន្តល្មើសបម្រាមគោចរ​បាន៣២៨គ្រឿង​កើនឡើង៥០%

បានផុស

នៅ

លោកវរសេនីយឯក សានសុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី០១ខែសីហានេះថានៅយប់ទី២នៃការអនុវត្តទៅលើបម្រាមគោចររបស់សាលារាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ជនយានយន្តដែលល្មើសនឹងបម្រាម ចំនួន៣២៨គ្រឿងក្នុងនោះមានរថយន្តចំនួន៧៩គ្រឿងនិងម៉ូតូចំនួន២៤៩គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថាចំនួននេះបើធៀបនឹងយប់ទី១នៃការអនុវត្តទៅលើបម្រាមគោចររបស់សាលារាជធានីភ្នំពេញឃើញថាមានការកើនឡើង៥០%ដោយយប់ទី១សមត្ថកិច្ចឃាត់យានយន្តបានចំនួន១៦៤គ្រោះក្នុងនោះ ម៉ូតូចំនួន១១៨គ្រឿងនិងរថយន្តចំនួន៤៦គ្រឿង។

លោកបានបន្តទៀតថា ក្នុងចំណោមយានយន្ត៣២៨គ្រឿងក្នុងនោះសមត្ថកិច្ចបានផាកពិន័យនៅនឹងកន្លែងរថយន្តចំនួន២២គ្រឿងក្នុង១គ្រឿងពិន័យ១លានរៀលនិងម៉ូតូ១១០គ្រឿងក្នុង១គ្រឿងពិន័យ២០ម៉ឺនរៀលតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។

លោកបានបន្ថែមថាដោយឡែកសមត្ថកិច្ចបានយករថយន្តមករក្សាទុកនៅកន្លែងចំនួន១៥គ្រឿង ម៉ូតូចំនួន​៧០គ្រឿងនិងអប់រំណែនាំដល់ម្ចាស់ចំនួន៤០៩គ្រឿងព្រោះថាការអនុវត្តនេះមិនឃាត់មនុស្សទេ។

លោកបានពន្យល់ថាយានយន្តដែលផាកពិន័យនេះគឺពួកគាត់ល្មើសឬបំពាននឹងបម្រាមរបស់សាលារាជធានីភ្នំពេញតែម្តងព្រោះមិនមានឯកសារអ្វីឡើយ។ចំណែកអ្នកដែលសមត្ថកិច្ចអប់រំណែនាំគឺពួកគាត់មានឯកសារត្រឹមត្រូវអនុវត្តទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។

លោកបានបន្ថែមទៀតថា«សម័យការនេះហើយមិនមែនពួកគាត់មិនដឹងទេគឺគាត់មិនបានចូលរួមអនុវត្តតែម្តងធម្មតាការផ្សព្វផ្សាយមានទាំងអស់ទាំងផ្សព្វផ្សាយផ្ទាល់ តាមបណ្តាញសង្គមយើងឃើញហើយគ្រប់ផេក ស្ថាប័នសារពត៍មានគឺមានផ្សាយច្បាស់ណាស់ទាំងសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលក៏ដូចជាសេចក្តីជួនដំណឹងរបស់សាលារាជធានីភ្នំពេញ។ម្យ៉ាងទៀតបម្រាមគោចរនេះមិនមែនជារឿងថ្មីនោះតេគឺយើងធ្លាប់បានអនុវត្តដែរ។ដូចនេះគាត់គួរតែយល់ហើយ»។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នាពិសេសវីរុសបំប្លែងថ្មីដែលតាដែលមានការចម្លងលឿននិងមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើន។

លោកបានបន្ថែមទៀតថាការអនុវត្តបម្រាមគោចរនេះគឺដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើងទាំងអស់គ្នាទេ។

គួរបញ្ជាក់ថាសាលារាជធានីភ្នំពេញ​ បានដាក់ចេញស្តីពីការអនុវត្តបម្រាមគោចរចាប់ពីម៉ោង​​ ៩:០០នាទីយប់​ ដល់ម៉ោង​ ៣:០០នាទីទៀបភ្លឺ​រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៩ខែកក្កដាដល់ថ្ងៃទី១២ខែសីហា​២០២១ខាងមុខនេះដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ពិសេសវីរុសដែលតា៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម