ព័ត៌មានជាតិ
អនុវត្តវិធានការបិទខ្ទប់ និងបម្រាមគោចរមានភាពល្អប្រសើរ តែអភិបាលរាជធានីជំរុញការអនុវត្តឱ្យបានម៉ឺងម៉ាត់
ការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលើវិធានការបិទខ្ទប់ខេត្ត ៨និងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះមានភាពល្អប្រសើរតែអភិបាលរាជធានីបន្តជំរុញឱ្យអនុវត្តម៉ឺងម៉ាត់បន្ថែមទៀត។
វិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ ថ្ងៃ ធ្វើឡើងដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យចៀសផុតពីជំងឺកូវីដ១៩ បំប្លែងថ្មី (Delta)។

លោកឃួង ស្រេងមានប្រសាសន៍ថា ការអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី ស្នងការប៉ូលីសរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តការងារនេះបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ មានន័យថា ដល់ម៉ោងអនុវត្តគឺប្រជាពលរដ្ឋ មិនមានធ្វើដំណើរលើដងផ្លូវនោះទេ។
លោក ឃួង ស្រេងថ្លែងថា ទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុច ចន្លោះប្រហោងមួយចំនួនដែរ ដោយសារតែនៅតាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនូវឡើយ។

ដូចច្នេះទេ លោកស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ពង្រឹងលើការងារនេះបន្ថែមទៀត សំដៅធ្វើយ៉ាងណាយើងរួមគ្នាឈានទៅផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មីដែលតា (DETA) ឱ្យបាន។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ការអនុវត្តសេចក្តីសំរេច របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ហើយចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងយានយន្តនិងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។ លោកថា ចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតទេ។

បន្ថែមពីលើនេះទៀត ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការរីករាលដាលវីរុសប្រភេទថ្មី នេះដែរ លោកឃួង ស្រេង បានស្នើរឱ្យគ្រប់មន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវដាក់បដា ៣ការពារ ៣កុំនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីបង្ហាញអោយឃើញពីការចូលរួមក្នុងការកាត់ផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩អោយបាន៕ ដោយៈ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


