Connect with us

ព័ត៌មានជាតិ

រថយន្តដឹកដីរាប់សិបគ្រឿង​បើក​បរ​​លើផ្លូវទំនប់កប់ស្រូវ ​គ្មាន​គ្រប​​តង់ ធ្លាក់ដីហ៊ុយ​ពេញផ្លូវ

បានផុស

នៅ

ភ្នំពេញ ៖ នៅលើមហាវិថីឈ្នះឈ្នះ (ហៅ) ផ្លូវទំនប់កប់ស្រូវ កំពុងតែប្រឈមនឹងការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាយថាហេតុ ដែលបណ្ដាលមកពីក្រុមរថយន្តដឹកដីរាប់សិបគ្រឿង តែងតែបើកប្រដេញបន្តកន្ទុយគ្នាជាខ្សែៗ និងដឹកដីមិនមានការគ្របអោយបានត្រឹមត្រូវ ធ្វើអោយធ្លាក់ដីពេញផ្លូវហ៊ុយសំពោងស្ទើរតែមើលផ្លូវមិនឃើញទៅហើយ។

កំណាត់ផ្លូវនេះត្រូវគេដឹងថា តភ្ជាប់ពីស្ពានព្រែកព្នៅស្របនឹងបឹងតាមោក (ហៅ) បឹងកប់ស្រូវនៅជាប់ព្រំប្រទល់ខណ្ឌព្រែកព្នៅ និង ខណ្ឌសែនសុខ និងមួយផ្នែកទៀតជាប់នឹងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។

នៅក្នុងមួយថ្ងៃៗ គឺមាន រថយន្ត រាប់រយគ្រឿងបានធ្វើដំណើរដឹកដីរាប់ពាន់ជើង យ៉ាងប្រសាចដូចស្រមោចនៅលើដងផ្លូវ ហើយមិនបានគោរពនូវការណែនាំរបស់អាជ្ញាធរ ដែលមិនគ្របតង់ខាងលើធ្វើឲ្យធ្លាក់ដីពេញផ្លូវហ៊ុយទ្រលោម នារដូវប្រាំងនិងរអិលនារដូវវស្សា ដែលធ្វើឲ្យអ្នកដំណើរគ្រោះថ្នាក់នៅពេលបើកបរជាបន្តបន្ទាប់​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម