Connect with us

ព័ត៌មានជាតិ

លោក​អភិបាលស្រុក​ស្វាយជ្រំ​៖ ជន​ណា​ដែល​បំពាន​បម្រាម​វិធានការ​ ត្រូវ​ផាកពិន័យ​ពី​១​លាន​រៀល ដល់​៥​លាន​រៀន

បានផុស

នៅ

យោងតាមសេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិត​ចាប់ពី​ម៉ោង​២៣:៥៩​នាទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២១ ហើយកាល​ពី​យប់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ លោក ហែម សារិទ្ធ អភិបាលស្រុក ស្វាយជ្រំ និង ជា​ប្រធាន​គណៈ បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក បាន​បន្ត​ចុះដឹកនាំ​កម្លាំងចម្រុះ ចុះ​អនុវត្ត​សេចក្តីសម្រេច លេខ​០៨៣/២១​ស​.​ស​.​រ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ នៅតាមគោលដៅទាំង២៦ គោលដៅ ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន​ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ​បាន មានប្រសាសន៍ឲ្យ​ដឹងថា បន្ទាប់ពី​រដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញនូវ​វិធានការ​រដ្ឋបាល​នៅក្នុង​ភូមិសាស្ត្រ ខេត្តស្វាយរៀង ដែលមាន រយៈពេល​១៤​ថ្ងៃ នៅ​នៅ​ក្នុង​ស្រុកស្វាយជ្រំ​ មាន​គោលដៅ​សរុប​ចំនួន២៥គោលដៅ ក្នុងនោះ គោលដៅឃុំជាប់ព្រំដែនកម្ពុជា-​វៀតណាម មាន៥​គោលដៅគោលដៅ ឃុំជាប់ព្រំប្រទល់ស្រុក និង ក្រុងក្នុងខេត្តចំនួន៧​គោលដៅ ដោយឡែក​ក្រៅពីនេះ​ គឺមាន​ក្រុម​ចល័ត​ដើម្បី ចុះអនុវត្ត វិធានការរដ្ឋបាល និង ធ្វើការណែនាំ​ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្តតាម ខ្លឹមសារ​សេចក្តីសម្រេច​របស់​រដ្ឋបាលខេត្តស្វាយរៀងពិសេស ការលក់ដូរ ប្រកប​អាជីវកម្ម គ្រប់​ប្រភេទ អនុញ្ញាត​ត្រឹមតែ​ការ​វេច​ខ្ចប់​តែប៉ុណ្ណោះ​ដោយ​មិន​អនុញ្ញាតឱ្យ អតិថិជន ចូលមក​អង្គុយ ឬ​ទទួលទាន​នៅក្នុង​បរិវេណ របស់ខ្លួន​ឡើយ​។​

សូមបញ្ជាក់ថា ការហាមឃាត់​ការជួបជុំ ការលក់ដូរ និង​សេព​គ្រឿង​ស្រវឹង ត្រូវ​អនុវត្តតាម វិធានការ​បម្រាម​គោចរ ( ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី ) ចំពោះបុគ្គលណា ដែលល្មើសបម្រាមនៃវិធានការរដ្ឋបាលខេត្តខាងលើ នឹងត្រូវធ្វើការផាកពិន័យតាមវិធានការ រដ្ឋបាល និង សុខាភិបាល ពី​១​លាន​រៀល ដល់​៥​លាន​រៀល​ផងដែរ។

លោកអភិបាលស្រុកស្វាយជ្រំ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរ ត្រូវមានលិខិតស្នាមបញ្ជាក់ពីអង្គភាពស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានឲ្យត្រឹមត្រូវ និង បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ នឹងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ជានិច្ច ក្នុង​ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈ ការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ ក្រសួងសុខាភិបាលជាពិសេសការរក្សាអនាម័យលាងដៃឲ្យស្អាតពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ភក្ដី​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម