ព័ត៌មានជាតិ
អគ្គកុងស៊ុលកម្ពុជា នាំយកស្បៀងអាហារចែកជូនពលករខ្មែរ១៨៥នាក់ ដែលកំពុងជាប់នៅខេត្តចាន់ថាបុរី
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃទី០៧ ខែសីហានេះថា កាលពីនៅថ្ងៃទី០៦ ខែសីហា ឆ្នា ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ សហការជាមួយមូលនិធិបណ្តាញលើកកម្ពស់គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋខេត្តចាន់ថាក់បុរី បានចុះជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន ទៅចែកជូនពលករខ្មែរចំនួន១៨៥នាក់ និងកូនក្មេង០៧នាក់ ដែលធ្វើដំណើរមកពីបណ្តាលខេត្តផ្សេងៗ និងទីក្រុងបាងកក មានបំណងវិលត្រឡប់ទៅកម្ពុជាវិញ ហើយ បច្ចុប្បន្នពួកគាត់កំពុងជាប់ និងស្នាក់នៅក្នុងខេត្តចាន់ថាបុរី។
បើតាមលោក កុយ គួង ស្បៀងអាហារទាំងនោះ មានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មើមឆៃថាវ ប៉េងបោះ ខ្ទឹមបារាំង ពងមាន់ ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ជែល ទឹកអាកុលលាងដៃ និងសម្ភារ:ប្រើ ប្រាស់មួយចំនួនទៀត។ លោកបញ្ជាក់ថា ពលករខ្មែរទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរថៃ ផ្តល់កន្លែអោយស្នាក់នៅសមរម្យ និងអាហារបីពេល ក្នុងមួយថ្ងៃ និងមានសុខភាពល្អជាធម្មតា។



សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ ក៏បានចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន មានដូចជា មីកញ្ចប់ ពងមាន់ ទឹកដោះគោ សាប៊ូបោកខោអាវ សំលៀកបំពាក់ និងប៉ាតង់ និងបាយចំនួន២៥០ ប្រអប់ ផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន២៤៥នាក់ ដែលធ្វើដំណើរមកពីបណ្តាខេត្ត នានា និងទីក្រុងបាងកក ប្រទេសថៃ មានបំណងវិលត្រឡប់ទៅកម្ពុជាវិញផងដែរ៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



