ព័ត៌មានជាតិ
កម្ពុជាជិតទទួលតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សល់មិនដល់៥ខែទៀតទេកម្ពុជានឹងទទួលតួនាទីជាប្រធាន ប្តូរវេនរបស់អាស៊ានជាលើកទី៣។
ក្នុងនាមជាប្រធានអាស៊ានកម្ពុជានឹងនឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នា ជាក់ស្តែងដោយឈរជាមូលដ្ឋានភាពបើកចំហស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពនិងភាពសុខដុមរមនានៅក្នុងអាស៊ានដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមរួមដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តបែបនេះនៅក្នុងសារលិខិតនាឱកាសអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសអាស៊ានប្រារព្ធ ខួបលើកទី៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖«នៅសល់មិនដល់៥ ខែទៀតទេកម្ពុជានឹងទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣ គិតចាប់តាំងពីបានចូលរួម ក្នុងសមាគមនេះក្នុងឆ្នាំ ១៩៩៩។
ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២កម្ពុជានឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការដែលផ្តោតសំខាន់លើការពង្រឹង សកម្មភាពរួមគ្នាជាក់ស្តែងដោយឈរជាមូលដ្ឋានភាពបើកចំហស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពនិងភាពសុខដុមរមនានៅក្នុងអាស៊ានដើម្បីដោះស្រាយប្រកប ដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមរួមដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖កាន់តែសំខាន់ជាងនេះទៅទៀតដោយមានការគាំទ្រនិងសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រទេសសមាជិកអាស៊ាននិងដៃគូខាងក្រៅ កម្ពុជានឹងខិតខំធានាឱ្យបាននូវការផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៅក្នុងតំបន់ទាំងមូលដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។
អាទិភាពចំពោះមុខ របស់យើងនៅពេលនេះគឺការធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀតពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីងើបចេញឲ្យផុតពីវិបត្តិវីរុសកូវីដ១៩ជាមួយនឹង ភាពធន់កាន់តែរឹងមាំខ្លាំងក្លា ។
សម្តេចតេជោនាយករដ្ឋមន្រ្តីសង្កត់ធ្ងាន់ថា៖ការងារបន្ទាន់របស់យើងគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវវិធានការនានាដែលស្ថិតក្រោមយុទ្ធសាស្រ្តទូលំ ទូលាយទាំង៥នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានដែលរួមមាន៖១.ការពង្រឹងប្រព័ន្ធសុខាភិបាល,២.ការពង្រឹងសន្តិសុខមនុស្សជាតិ,៣.ការពង្រីក សក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាននិងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ,៤.ការពនឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ន និង ទី៥.ការបោះ ជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាពនិងភាពធន់រឹងមាំ ។
សម្តេចតេជោ ហ៊ុន សែន បន្តថា៖កម្ពុជាមានគោលបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ានដោយផ្តោតលើការសម្រេចឱ្យបាននូវគោលដៅនិងគំនិតផ្តួចផ្តើម សំខាន់ៗដែលបានឯកភាពរួចហើយក្រោមផែនការលម្អិតនៃសហគមន៍ទាំងបីរបស់អាស៊ាននៅឆ្នាំ ២០២៥ ក្នុងនោះរួមមានផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងផែនការការងារដំណាក់កាលទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរកម្មអាស៊ាន។
ទន្ទឹមនេះកម្ពុជាប្តេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកតាមរយៈការបង្កើតនូវផលប្រ យោជន៍ជា អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់និងកិច្ចព្រមព្រៀងស្តីពីភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ដែលទើបបាន ចុះហត្ថលេខាកាលពីពេលថ្មីៗនេះ៕ ដោយ៖ណារី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


