ព័ត៌មានជាតិ
អ្នកញៀនល្បែងភ្នាល់ទឹកភ្លៀង០៥នាក់ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងមួយចំនួន
ខេត្តបាត់ដំបង÷ ក្រោយពីមានអ្នកសារពត៌មានមួយចំនួនបានបង្ហោះការឡាយ (Live) តាមបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ លោកស្នងការខេត្តបាត់ដំបងបានដាក់បទបញ្ជាដល់មន្ត្រីនគរបាលក្រោមឱវាទចុះស្រាវជ្រាវជាក់ស្តែង ឈានដល់ធ្វើការបង្ក្រាប និងឃាត់ខ្លួនអ្នកលេងល្បែងភ្លៀងចំនួន០៥នាក់ រួមទាំងវត្ថុតាងមានរថយន្ត៣គ្រឿង និងឧបករណ៍ពាក់ព័ន្ធមួយចំនួនដើម្បីអនុវត្តតាមច្បាប់។

ប្រភពពីសមត្ថកិច្ចចុះអនុវត្តករណីខាងលើបានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើធ្វើឡើងស្របតាមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីល្បែងខុសច្បាប់ខាងលើនេះប្រព្រឹត្តទៅដោយជោគជ័យបាន ខណៈកម្លាំងបង្ការបង្ក្រាបសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានឆ្មក់ចុះបង្រ្កាបទីតាំងប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងក្នុងក្រុង ២កន្លែង ដើម្បីទប់ស្កាត់រាល់សកម្មភាពខុសច្បាប់លួចលាក់លេងល្បែងស៊ីសងក៏ដូចជាការទប់ស្កាប់រាល់ការប្រមូលផ្តុំគ្នាច្រើនផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល។
ទីតាំងលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងទាំង២កន្លែងដែលបានបង្ក្រាបនេះបានធ្វើឡើងនៅត្រង់ចំណុចភូមិអញ្ចាញ សង្កាត់អូរចារ និងត្រង់ចំណុចក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ដោយក្នុងនោះបាននាំខ្លួនជនដែលលេងផ្ទាល់ក្នុងសកម្មភាពជាក់ស្តែងចំនួន០៥នាក់ រួមទាំងរថយន្ត៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបន្តថា ករណីខាងលើនេះ សមត្ថកិច្ចតែងតែចុះបង្រ្កាបជាបន្តបន្ទាប់ ថែមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្តទាំងនោះបញ្ជូនទៅកាន់សាលាដំបូងទៀតផង ដើម្បីអនុវត្តតាមច្បាប់។ ប៉ុន្តែពួកគាត់នៅតែមិនបោះបង់បែរជាបំបែកគ្នាជាក្រុមតូចៗនៅតាមទីវាលស្រែឆ្ងាយៗដោយឡែកពីគ្នាដើម្បីមេីលផ្ទៃមេឃរួចភ្នាល់គ្នាដាក់លុយតែម្តង។
ជនដែលឃាត់ខ្លួនទាំង០៥នាក់ ព្រមទាំងសម្ភារៈភស្តុតាងត្រូវបានកម្លាំងការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី