ព័ត៌មានជាតិ
ពលករខ្មែរ លបឆ្លងដែនខុសច្បាប់១០នាក់ ត្រូវស្ទាក់ចាប់បាន
ពលករខ្មែរចំនួន៥នាក់ ត្រូវបានក្រុមទាហានថៃចាប់ខ្លួន និង ៥ នាក់ទៀត ដែលប្រឹងរត់ឆ្លងអូរព្រំដែនចូលមកកម្ពុជាវិញ ក៏ត្រូវបាននគរបាលវរៈព្រំដែនកម្ពុជាឃាត់ខ្លួនបានដែរ ខណៈដែលពួកគេលបឆ្លងដែនចូលទឹកដីដើម្បីរកការងារធ្វើដោយខុសច្បាប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៥ ឃុំណងតាខុង ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។


នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១០នាក់ បានលបឆ្លងអូរព្រំដែនចូលទៅក្នុងទឹកដីថៃ ស្របពេលដែលកម្លាំងទាហានថៃកំពុងល្បាត ក៏បានស្ទាក់ចាប់បាន៥នាក់ (ប្រុស១ ស្រី៤) ដោយឡែកពលករ៥នាក់ទៀត បានរត់ឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ ហើយក៏ត្រូវកម្លាំងវរៈការពារព្រំដែនកម្ពុជាឃាត់ខ្លួនបាននៅវេលាម៉ោង១១ ថ្ងៃត្រង់ នាថ្ងៃដដែលផងដែរដោយសារតែបច្ចុប្បន្នខេត្តជាប់ព្រំដែនថៃទាំងអស់កំពុងត្រូវបានបិទខ្ទប់នៅឡើយ៕


អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


