ព័ត៌មានជាតិ
និស្សិតកម្ពុជា ទាំង១២៨ នាក់ នៅប្រទេសអ៉ីស្រាអែល បានមកដល់កម្ពុជាហើយ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានឲ្យដឹងថា និស្សិតកម្ពុជាទាំង១២៨ នាក់ ដែលបានបញ្ចប់ការសិក្សាខាងជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល ហើយជួបបញ្ហាពិបាក ក្នុងការធ្វើដំណើរត្រឡប់មកមាតុភូមិវិញ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ នោះ បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ វេលាម៉ោង៦ព្រឹក តាមជើងយន្តហោត្រង់ពីអ៊ីស្រាអែលមកកម្ពុជា។

បើតាមលោក កុយ គួង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង៤៥ យប់ ជើងយន្តហោះដដែលនេះ នឹងដឹកជញ្ជូននិស្សិតកម្ពុជាខាងជំនាញកសិកម្មចំនួន២៥០ នាក់ផ្សេងទៀត ត្រលប់ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលវិញ។


សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិតកម្ពុជាចំនួន១២៨នាក់ ដែលបានបញ្ចប់ការសិក្សានៅប្រទេសអ៊ីស្រាអែល ហើយជួបការលំបាកក្នុងការធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នេះ ហើយដោយមានកិច្ចសហការល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីអ៊ីស្រាអែល ក៏បានសម្រេចបញ្ជូននិស្សិតទាំងនោះមកកម្ពុជាវិញ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ជប៉ុនជួយដល់កម្ពុជា គ្រប់វិស័យលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្ស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


