Connect with us

ព័ត៌មានជាតិ

និសិ្សតខ្មែរ៤៥នាក់ ទទួលបានអាហារូបករណ៍ ទៅសិក្សាបន្តនៅអូស្ត្រាលី

បានផុស

នៅ

និសិ្សតខ្មែរចំនួន ៤៥នាក់ ត្រូវបានជ្រើសរើសទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលី Australia Awards Scholarship សម្រាប់ឆ្នាំ ២០២៤។ នេះបើតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន និសិ្សតជ័យលាភីទាំងនេះ កំពុងទទួលការបណ្តុះបណ្តាលមុនពេលធ្វើដំណើរ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សានៅឯប្រទេសអូស្ត្រាលី។ និស្សិតទាំងនេះ ជាតំណាងឱ្យបុគ្គលមានទេពកោសល្យរបស់កម្ពុជា មកពីខាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន។ ចាប់តាំងពីឆ្នាំ ១៩៩៤ មក និសិ្សតខ្មែរជាង ១០០០នាក់ហើយ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ អូស្ត្រាលី គឺជាដៃគូដ៏យូរអង្វែង ដែលប្តេជ្ញាកសាងសមត្ថភាពធនធានមនុស្សនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម