ព័ត៌មានជាតិ
ជប៉ុនជួយដល់កម្ពុជា គ្រប់វិស័យលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្ស
ជប៉ុននៅតែជាប្រទេស ដែលតែងតែជួយដល់ប្រទេសកម្ពុជា ដើម្បីស្ដារគ្រប់វិស័យលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្ស និងច្រើនទៀត។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានថ្លែងថា ប្រទេសជប៉ុន គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងច្រើនជាងគេ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្ស ដូចជា គម្រោងកសាងសមត្ថភាព ដែលជំហ៊ានទី១ បានចាប់ផ្តើមតាំងពីឆ្នាំ២០០៣ និងបានអនុវត្តជាបន្តបន្ទាប់នូវជំហ៊ានទី២ និងជំហ៊ានទី៣ ហើយមកដល់បច្ចុប្បន្ន ទីភ្នាក់ងារ JICA បាននឹងកំពុងអនុវត្តគម្រោងកសាងសមត្ថភាពរបស់អគ្គនាយកដ្ឋានទឹកស្អាត ក្នុងការគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជននៅកម្ពុជា ។ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងបែបនេះខណៈទទួលជួបសំណេះសំណាលជាមួយប្រធានតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ដែលទើបចប់អាណត្តិ រួមជាមួយលោកស្រីប្រធានតំណាងទើបតែងតាំងថ្មីនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
ក្នុងជំនួបពិភាក្សាការងារនោះលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកSUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជា ដែលទើបចប់អាណត្តិ រួមជាមួយលោកស្រីប្រធានតំណាងទើបតែងតាំងថ្មី គឺលោកស្រី KAMEI Haruko និងសហការី ដោយផ្តោតសំខាន់ទៅលើវិស័យអភិវឌ្ឍន៍ទឹកស្អាត និងការបណ្តុះបណ្តាលធនធានមនុស្ស។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់អង្គការJICA នៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៌ជាច្រើន។ ក្នុងនោះក្នុងវិស័យទឹកស្អាត ប្រទេសជប៉ុន តាមរយៈអង្គការ JICA និងទីក្រុង Kitakyushu ជាដើម បានដើរតួយ៉ាងសំខាន់ ហើយប្រជាជនកម្ពុជា ដែលទទួលបានទឹកស្អាតប្រើប្រាស់បច្ចុប្បន្ន នៅចងចាំជានិច្ចនូវជំនួយរបស់ជប៉ុនលើវិស័យទឹកស្អាត។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថា លោកស្រី KAMEI Haruko ប្រធានតំណាងអង្គការ JICA ទើបតែងតាំងថ្មី នឹងបន្តអនុវត្តន៍គម្រោងដែលនៅសេសសល់ឲ្យសម្រេចបានជោគជ័យ ជាពិសេស គម្រោងអភិវឌ្ឍទឹកស្អាត នៅខេត្តស្វាយរៀង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តជាប់ព្រំដែនមួយនេះ។ លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ដែលទើបចប់អាណត្តិ និងលោកស្រីប្រធានតែងតាំងថ្មី បានបង្ហាញនូវជំហរបន្តសហការជាមួយក្រសួង ជាពិសេសស លើវិស័យទឹកស្អាត។ ក្នុងនោះការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ជាកត្តាសំខាន់មួយ ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្តូរឈ្មោះ ដោយបន្ថែម វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនោះផងដែរ ។
សូមបញ្ជាក់ថា ទីភ្នាក់ងារ JICA គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងច្រើនជាងគេ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្ស ដូចជា គម្រោងកសាងសមត្ថភាព ដែលជំហ៊ានទី១ បានចាប់ផ្តើមតាំងពីឆ្នាំ២០០៣ និងបានអនុវត្តជាបន្តបន្ទាប់នូវជំហ៊ានទី២ និងជំហ៊ានទី៣ ហើយមកដល់បច្ចុប្បន្ន ទីភ្នាក់ងារ JICA បាននឹងកំពុងអនុវត្តគម្រោងកសាងសមត្ថភាពរបស់អគ្គនាយកដ្ឋានទឹកស្អាត ក្នុងការគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជននៅកម្ពុជា។ តាមរយៈគម្រោងទាំងនេះ មន្ត្រីជំនាញជាច្រើន ត្រូវបានទទួលការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង ដែលបង្កើតបានជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ប្រកបដោយចីរភាព។
ក្រៅពីគម្រោងកសាងសមត្ថភាព ទីភ្នាក់ងារ JICA ក៏បានផ្តល់ហិរញ្ញប្បទាន សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត ក៏ដូចជាអង្គភាពទឹកសាធារណៈ។ ជាក់ស្តែងបានបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកក្រុងភ្នំពេញ ប្រមាណ ២៥០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ប្រមាណ៧០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ អង្គភាពរដ្ឋាករទឹកបាត់ដំបង ជាង២០.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ រដ្ឋាករទឹកខេត្តកំពង់ចាម ជាង ១០.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ អង្គភាពរដ្ឋាករទឹកខេត្តកំពត ជិត ៨.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងគម្រោងផ្លាស់ប្តូរ និងពង្រីកបណ្តាញចែកចាយ នៅតាមបណ្តាខេត្តដូចជា ខេត្ត ពោធិ៍សាត់ បាត់ដំបង និងខេត្តព្រះសីហនុផងដែរ។ ក្រៅពីនេះ ទីភ្នាក់ងារ JICA បាននឹងកំពុងអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ៦.៦០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងកំពុងពិចារណាគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ៦.៨០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ជាដើម៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ កម្ពុជានឹងសហការជាមួយថៃ បន្តសុពលភាពលិខិតធ្វើដំណើរនិងបណ្ណការងារ ពលករខ្មែរ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ