ព័ត៌មានជាតិ
សម្តេចតេជោ ផ្តាំនិស្សិតខ្មែរទទួលអាហារូបករណ៍សិក្សានៅថៃ វិលមកស្រុកវិញ ករណីគេធ្វើទុក្ខបុកម្នេញ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តាំទៅនិស្សិតខ្មែរដែលទទួលបានអហារូបករណ៍សិក្សានៅប្រទេសថៃ ពិចារណាវិលត្រឡប់មកកម្ពុជាវិញ ក្នុងករណីថៃធ្វើទុក្ខបុកម្នេញអំឡុងពេលសិក្សា ចំពេលមានភាពតាងតឹងក្នុងជម្លោះព្រំដែន។ ជាមួយនឹងការហៅមកផ្ទះយើងវិញ សម្តេចតេជោ អះអាងធានាផ្តល់អាហារូបករណ៍ និងទទួលបន្ទុកចេញថ្លៃសិក្សា។

អញ្ជើញថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចហើយសម្រាប់ធ្វើកិច្ចការទាំងឡាយចំពេលមានភាពតានតឹងរវាងកម្ពុជា-ថៃ និងកាត់បន្ថយទាំងអស់នូវការពឹងពាក់ពីសំណាក់ថៃ។ ការថ្លែងរបស់សម្តេចតេជោ ដើម្បីឆ្លើយតបទៅនឹងបងប្អូនមួយចំនួនដែលបានចូលមកបញ្ចេញមតិ ជាពិសេសនិស្សិតកម្ពុជាដែលកំពុងសិក្សានៅថៃ។ ក្នុងនោះនិស្សិតខ្មែរខ្លះបានបញ្ចេញមតិថា គួរបន្តសិក្សានៅថៃ ឬយ៉ាងណា។
ជាការឆ្លើយតប តាមរយៈការថ្លែងសារពិសសេសនៅព្រឹកនេះ សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្តាំទៅ(និស្សិតខ្មែរ) បើគេបន្តឱ្យរៀនបាន រៀនទៅ បើទ្រាំមិនបានទេ ត្រឡប់មកខ្មែរវិញ មករៀននៅស្រុកខ្មែរវិញ មានអាហារូបករណ៍។ បើសិនជាក្រសួងអប់រំ យុវជន និងកីឡា និងខាងរដ្ឋាភិបាលមិនអាចទទួលខុសត្រូវបាន ខ្ញុំជាអ្នកចេញលុយឱ្យរៀន ។ ខ្ញុំយកការទទួលខុសត្រូវទៅលើបញ្ហានេះ បើសិនគេធ្វើទុក្ខបុកម្នេញ ក្នុងពេលដែលកំពុងសិក្សា» ។

ជាការកត់សម្គាល់ ក្រសួងអប់រំ យុវជន និងកីឡា តែងតែប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យនានានៅក្នុងប្រទេសថៃ ដែលផ្តល់ដោយភាគីថៃ។
លើសពីនេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ពលករខ្មែរដែលកំពុងបម្រើការងារនៅថៃ ឱ្យត្រឡប់ចូលប្រទេសវិញ ដោយបញ្ជាក់បន្ថែមថា ទោះបីជាគ្មានលិខិតស្របច្បាប់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាចាំទទួលជានិច្ចឱ្យតែជាពលរដ្ឋកម្ពុជា។ សម្តេចបញ្ជាក់ថា៖«សម្រាប់អ្នកមាន ឬគ្មានលិខិតស្របច្បាប់ ឱ្យតែជាជនជាតិខ្មែរ គឺទទួលយកទាំងអស់ ព្រោះយើងត្រូវតែទទួលយកពលរដ្ឋរបស់យើងត្រឡប់មកវិញ។ កុំទុកឱ្យគេប្រមាថ កុំទុកឱ្យគេធ្វើបាប ព្រោះទង្វើការររើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើពលករកម្ពុជាកំពុងបានឡើងកម្តៅ»៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


