Connect with us

ព័ត៌មានជាតិ

ក្មេងស្រីម្នាក់មានវិបត្តិគ្រួសារ សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន

បានផុស

នៅ

ក្មេងស្រីម្នាក់ដោយសារមានវិបត្តិផ្លូវចិត្តដោយដោះស្រាយមិនចេញ ក៏បានសម្រេចចិត្តមកស្ពានជ្រោយចង្វារប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់ទាន់ពេល។

ហេតុការណ៍នោះបានបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ ចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងស្រីម្នាក់បានដើរស្ពាយកាបូបឡើងលើស្ពានជ្រោយចង្វារបម្រុងលោតទឹកសម្លាប់ខ្លួន ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋកំពុងតែធ្វើដំណើរនាំគ្នាឈប់យានយន្តចុះជួយចាប់ឃាត់ទាញដៃទាន់ពេល ទើបការប៉ុនប៉ងសម្លាប់ខ្លួនរបស់យុវតីស្រស់ស្អាតនោះមិនបានដូចបំណងឡើយ។

ប្រភពព័ត៌មានបន្តទៀតថា ក្រោយពីគេជួយសង្គ្រោះទាន់ពេលហើយនោះ គេក៏បាននាំនាងចុះមកគោលដៅរង្វង់មូលគួចការណុង ដែលជាគោលដៅរបស់សមត្ថកិច្ចប្រចាំការ ជួយអន្តរាគមន៍និងជួយសួរនាំរកសាច់ញាតិដើម្បីបញ្ជូនទៅផ្ទះវិញផងដែរ។

ដោយសមត្ថកិច្ចសួរនាំទើបយុវតីរូបនោះបានអោយដឹងថារូបគេមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ដោយពិបាកចិត្តគិតអ្វីមិនចេញក៏សម្រេចចិត្តឆ្ពោះមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារបែបនេះតែម្ដងទៅ។បន្ទាប់ពីមានការណែនាំដើម្បីកុំឲ្យក្មេងស្រីរូបនោះមានគំនិតចង់គិតខ្លីសម្លាប់ខ្លួនដូច្នេះទៀតហើយនាងក៏បានប្រាប់ថាផ្ទះរបស់នាងរស់នៅម្តុំផ្សារកណ្តាលក្នុងចណ្ឌដូនពេញ។រួចសមត្ថកិច្ចក៏បានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យទទួលនាងនាំទៅផ្ទះវិញហើយ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម