Connect with us

ព័ត៌មានជាតិ

អ្នកនេសាទ ៩ នាក់ ប្រើ​ឧបករណ៍​ខុសច្បាប់ តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាបន្ទាន់​

បានផុស

នៅ

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​រយៈពេល​៣​ថ្ងៃ​មកដល់​ថ្ងៃទី​១៦​សីហា​នេះ​អ្នកនេសាទ ៩ នាក់ រួមទាំង​ឧបករណ៍​នេសាទ​ជាច្រើន ត្រូវ​បំផ្លាញ​ចោល និង​បញ្ឈប់​ការនេសាទ នៅ​តំបន់​អាង​អភិរក្ស​ត្រី​មេ​ពូជ​ខាងលើ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ និង​នៅតាម​តំបន់​អូរ​ជាច្រើន​កន្លែង​នៅក្នុង ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ជាបន្ទាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ យាម សាវុន​ នាយផ្នែក​ជលផល​សេកុង​បាន​ឲ្យ​ដឹងថា អ្នកនេសាទ​ទាំង ៩​នាក់​នេះ បានធ្វើ​សកម្មភាព យក​ឧបករណ៍​នេសាទ​ខុសច្បាប់ ដាក់​ក្នុង​អូរ​នៃ​ដៃ​ទន្លេសេសាន ដែលជា​អន្លង់​អភិរក្ស នៅ​ចំណុច​អូរ​សូ -​អូរ​ឃ្លាំង​ស៊ីវ​- អូរ​ក្រញូង អូរ​ភ្នំ​រឹង​-​និង​អូរ​ល្អក់ និង​បាន​ដកហូត​ឧបករណ៍​ល្មើសច្បាប់​ជាច្រើន​។​

លោក​នាយផ្នែក​បានបញ្ជាក់​ថា ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​យើង​ដកហូត​បានរួម​មានរ​បាំង​ព្រួល​ស្បៃ​មុង ១៥​កន្លែង មាន​ប្រវែង​សរុប ២០០០​ម៉ែត្រ​- ទីតាំង​របាំង​ព្រួល​សាច់​អួន ០២​កន្លែង ប្រវែង​សរុប ៣១០​ម៉ែត្រ​- លប​ប្រើស ១០០ ចំនួន ០២​ខ្សែ ប្រវែង​សរុប​៥០​ម៉ែត្រ​-​ដកហូត​មង ប្រវែង ៧៥០​ម៉ែត្រ – ដកហូត​ទូក​ម៉ាស៊ីន​ចំនួន ០៤​គ្រឿង យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន -​និង​តម្រូវឱ្យ​ប្រជា​នេសាទ ចំនួន ០៩​នាក់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាបន្ទាន់ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់។ លោកនាយ​ផ្នែក​បន្តថា បើសិន​លើក​ក្រោយ​នៅ​ប្រព្រឹត្ត​បែបនេះ​ទៀត សមត្ថកិច្ច​និង​នាំខ្លួន​ទៅ​អនុវត្ត​ច្បាប់​ជលផល​តាម​មាត្រា​ទី​៨៩ ព្រោះ​ជាការ​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​រដូវ​បិទ​នេសាទ​។

សូមបញ្ជាក់ថា យុទ្ធនាការ​នេះ​កម្លាំង​ចំរុះ​បាន​ចុះបង្ក្រាប​ទ្រុងទ្រាយ​ធំ ចំនួន​៣​លើក​រួចមកហើយ​។ ជាមួយនេះ​មន្ត្រីជលផល​សំពូ​ម​ពរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ព​ង្រឹ​ក​កិច្ចការងារ​អភិរក្ស​ធនធាន​ជលផល​ឱ្យមាន​ប្រសិទ្ធភាព និង​បង្កើន​ការទប់ស្កាត់​លំហូរ​ចូល​អ្នកនេសាទ​មកពី​ក្រៅ​ខេត្ត​ផង​៕

អត្ថបទ៖ ​ងិន លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម