ព័ត៌មានជាតិ
ក្រូចពោធិ៍សាត់ខេត្តបាត់ដំបង នៅតែរក្សាតម្លៃដដែលក្នុងរដូវកាលកូវីដ ធ្វើឲ្យកសិករត្រេកអរខ្លាំង
ប្រជាកសិករដែលប្រកបមុខរបរដាំដំណាំក្រូចពោធិ៍សាត់ ក្នុងខេត្តបាត់ដំបង បើទោះបីគ្រានេះហត់នឿយបន្តិចក៏មានការសប្បាយចិត្ត ខណៈដែលរដូវនេះពួកគាត់កំពុងតែប្រមូលផលជាបណ្តើៗ ដើម្បីតម្រូវការដល់អតិថិជននិងអាជីវករ ដែលបានទៅទិញដល់ទីតាំងចម្ការក្នុងតម្លៃគួរសមដែលធ្វើឲ្យកម្រិតសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់រក្សាបានល្អប្រសើរបើទោះបីសង្គមជាតិកំពុងឋិតក្នុងវិបត្តិជំងឺកូវីដ១៩ជាសកលក៏ដោយចុះ។

ប្រជាកសិករឈ្មោះ ជា ឆោវ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ១រូបក្នុងចំណោមប្រជាកសិករជាអ្នកប្រកបរបរដូចគ្នានេះ បានរៀបរាប់ឲ្យដឹងកាលពីថ្ងៃទី១៦ ខែសីហានេះថា គ្រួសារលោកកំពុងប្រមូលផលផ្លែក្រូចជាបណ្តើៗសម្រាប់តម្រូវការរបស់អតិថិជន និងអាជីវករមកទិញដល់ចម្ការ ក្នុងតម្លៃ១ផ្លូនស្មើនិង៤០ផ្លែក្រូច បានតម្លៃ៦ម៉ឺនរៀល សម្រាប់គ្រាប់ផ្លែលេខ១ហើយផ្លែលេខ២បាន៥ម៉ឺនរៀល និងលេខ៣បាន៤ម៉ឺនរៀល។


លោកបន្តថា ក្នុងតម្លៃខាងលើនេះ មិនបានធ្លាក់ចុះឬកើនឡើងជាងឆ្នាំកន្លងទៅនោះទេ គឺជាតម្លៃហ្នឹង(ថេរ)ដូចនិងឆ្នាំមុនៗដែរ ដែលក្រុមគ្រួសារលោកនិងកសិករផ្សេងទៀតទទួលយកបាន ខណៈការប្រមូលផលរបស់លោកលើផ្ទៃដីជិត១ហិកតា បើគិតជាដើមប្រហែលជិត១ពាន់ដើមក្នុងបច្ចុប្បន្ននេះ ដែលក្នុង១រដូវគិតជាថវិកាបានគួរសមធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ លោកមានភាពប្រសើររាល់រដូវកាល។


លោករៀបរាប់បន្តថា ដំបូងឡើយលោកមានទំហំផ្ទៃដីដាំដុះត្រឹមជិត២រ៉ៃប៉ុណ្ណោះ ក្រោយពីបានចំណូលពីក្រូចនេះ លោកបានពង្រីកផ្ទៃដីបន្តិចម្តងៗទៅតាមកម្រិតគ្រួសារហើយរហូតមកដល់បច្ចុប្បន្ននេះ លោកបានពង្រីកផ្ទៃដីជិត១ហិកតាស្មើជិត១ពាន់ដើមក្រូច ក្នុងរយៈពេលដែលក្រុមគ្រួសារលោកបានចាប់របរនេះ បានរយៈពេល៥ឆ្នាំកន្លងមកហើយ ក្នុងទំហំខាងលើនេះ លោកអះអាងថា ក្នុង១រដូវក្រុមគ្រួសារលោកទទួលប្រាក់ចំណូលបានជិត១ម៉ឺនដុល្លារបើគិតជាមធ្យម។
លោកបន្តថា សម្រាប់រស់ជាតិផ្លែក្រូច ក្នុងចម្ការលោកមានរស់ជាតិគួរសមទៅតាមប្រភេទផ្លែហើយឆ្នាំនេះ ក៏មានអតិថិជននិងអាជីវករមកកុម្ម៉ង់ច្រើន ខណៈដែលលោកថែទាំមិនប្រើជីគីមីនោះទេ ដោយលោកថានិយាយជារួមលោកប្រើជីតាមដំណចាស់ទុំ(ដូនតា)ដែលពួកគាត់បានពន្យល់ពីរបៀបដាំនិងថែដោយប្រើជីធម្មជាតិសុទ្ធសាធមិនប៉ះពាល់សុខភាពអ្នកបរិភោគ ក៏ដូចជារក្សាភាពល្បីល្បាញតាំងពីសម័យដើមផង។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបានបង្ហាញថា ដំណាំក្រូចពោធិ៍សាត់ក្នុងខេត្តបាត់ដំបង ប្រជាកសិករបានធ្វើការដាំដុះលើផ្ទៃដីសរុប៩២២ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលសរុប៨២៤ហិកតានិងបរិមាណផលសរុប១១,៤៦២តោន និងទិន្នផលសរុប១៣,៩១០តោន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


