Connect with us

ព័ត៌មានជាតិ

មេសហជីពធំមួយគាំទ្រឱ្យយកសំណាកលើកម្មករដើម្បីទប់ស្កាត់ជំងឺដែលតា

បានផុស

នៅ

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រកាសគាំទ្រចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្រូវឲ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ដល់កម្មករនិយោជិតដោយលោកចាត់ទុកថា​ នេះជាវិធានការដ៏ល្អក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសវីរុសប្រភេទបំប្លែងខ្លួនថ្មីដែលតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសម្រេចឲ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ឱ្យ​​បាន​យ៉ាងតិច២ដង មុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីគ្រប់គ្រងនិងធានាបានថា កម្មករនិយោជិតនៅ​សហគ្រាសរបស់ខ្លួន គ្មានផ្ទុកមេរោគកូវីដ១៩ ឬមេរោគបម្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ។

លោក អាត់ ធន់ បានមានប្រសាសន៍នៅថ្ងៃទី២០ ខែសីហានេះថា«ក្នុងនាមសហជីពមួយការក្រសួងឱ្យរោងចក្រសហគ្រាសធ្វើតេស្តរកកូវីដ១៩លើកម្មករនិយោជិតខ្ញុំយល់ឃើញថាល្អព្រោះវាជាវិធានការបន្ថែមពីលើអ្វីដែលមានស្រាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា»។

យ៉ាងណាក៏ដោយលោក អាត់ ធន់ បានស្នើដល់ក្រសួងការងារគួរតែបញ្ជូនមន្ត្រីចុះតាមដានពការយកសំណាក​ដល់កម្មករនៅតាមរោងចក្រផង ដើម្បីឱ្យដឹងថា គ្រប់រោងចក្រសហគ្រាសពិតជាបានយកសំ
ណាកពិតប្រាកដមែនព្រោះថា មានរោងចក្រខ្លះមិនសូវសប្បាយចិត្តលើរឿងនេះទេ ដោយសារការចំណាយច្រើនក្នុងការទិញឧកបរណ៍ធ្វើតេស្ត។ លោកបានបន្តទៀតថាចំណែកកម្មករនិយោជិតវិញមានអ្នកខ្លះក៏មិនសូវសប្បាយចិត្តដែរព្រោះថាមានកម្មករខ្លះធ្វើតេស្តច្រើនដងខ្លះ៤ទៅ៥ដងក៏មានដែរ។

កាលពីថ្ងៃទី ១៨ ខែសីហាកន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាជនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត
ផលិតផលធ្វើដំណើរនិងកាបូប នៅទូទាំងប្រទេសត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករ​និយោជិតទាំងអស់ ឱ្យបានយ៉ាងតិច ២ដង មុនថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥
ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅ ក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ៖ ០១២៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

បើតាមលោក អត់ធន់បច្ចុប្បន្ននេះមានរោងចក្រសហគ្រាស ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូបនៅទូទាំងប្រទេសប្រមាណជាជាង១២០០ដែលមានកម្មករប្រមាណ​៨៥ម៉ឺននាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម