Connect with us

ព័ត៌មានជាតិ

នាំ​មៀនប៉ៃលិនទៅ​ចិន កម្ពុជា​ទើប​ឆ្លងកាត់​ដំណាក់កាល​ទី​ពីរ​ប៉ុណ្ណោះ

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បាន​បង្ហាញពី​ដំណើរការ​នៃ​ការ​បើក​ទីផ្សារ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​សិកម្ម​កម្ពុជា​ទៅក្រៅប្រទេស។

បើ​តាមលោក​រដ្ឋមន្រ្តី ករណីកម្ពុជា​បាន​ស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន មកទល់ពេលនេះ ទើបតែ​ឈាន​ដល់​ដំណាក់កាលទីពីរតែប៉ុណ្ណោះ នៅសល់ប្រាំដំណាក់កាលដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗរបស់កម្ពុជា មុននាំចេញទៅកាន់ទីផ្សារប្រទេសចិន រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​កសិកម្ម​រូប​នេះ​បាន​លើកឡើង​ថាចាំបាច់ត្រូវឆ្លងកាត់ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលាជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវការក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។

លោក​រដ្ឋមន្រ្តី​បង្ហាញ​ពី​ដំណាក់កាលទាំង ៧ រួមមាន៖

1/ការស្នើសុំបើកទីផ្សារ
2/ការវាយតម្លៃហានិភ័យសមាសភាពចង្រៃ
3/ការចុះត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម
4/ការរៀបចំសេចក្តីព្រាងពិធីសារ និងចុះហត្ថលេខា
5/ការបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងពិធីសារ
6/ការចុះត្រួតពិនិត្យមើលលទ្ធផលនៃការបំពេញលក្ខខណ្ឌតម្រូវ
7/ការសម្រេចចិត្តបើកទីផ្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

បុគ្គល​ម្នាក់​យកឈ្មោះ​ចៅហ្វាយខេត្ត​មក​អន្តរាគមន៍​ រឿង​ប្រហុក​វៀតណាម​ចូល​ទឹកដី​ខេត្តតាកែវ

សន្តិសុខសង្គម៩ ម៉ោង មុន

ផ្តន្ទាទោស​អតីត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយ ចង្វា ដាក់​ពន្ធនាគារ​២​ឆ្នាំ ករណី​ចេញ​សែក​ស្អុយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​សហគមន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទំនើប​ស្រូវ​នាង​អំ នៅ​ឃុំកន្តួត

ព័ត៌មានជាតិ១០ ម៉ោង មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម