ព័ត៌មានជាតិ
រន្ធត់ណាស់!! រថយន្តដឹកដីបុកកិនយុវជនម្នាក់ស្លាប់នៅមុខស្ថានីយ៍បឹងត្របែក
យុវជនម្នាក់ត្រូវរថយន្តដឹកដីបុករួចកិនស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងម៉ោង១៤និង១០នាទីរសៀលថ្ងៃទី២៧ខែវិច្ឆិកានៅតាមបណ្តោយផ្លូវ២៧១មុចស្ថានីយ៍បូមទឹកបឹងត្របែកភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណយុវជនខាងលើនៅឡើយ។
ជនរងគ្រោះមានវ័យប្រហែល២៥ឆ្នាំសម្បុរសបើកបរម៉ូតូម៉ាកយ៉ាម៉ាហាខ្យូបពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ១GU៦៥ ៩៩។សាក្សីបាននិយាយថានៅម៉ោងកើតហេតុជនរងគ្រោះបានបើកបរម៉ូតូតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីបឹងទំពន់ឆ្ពោះទៅក្បាលថ្នល់។លុះដល់ចំណុចកើតហេតុមានរថយន្តដឹកដីបើកបរទន្ទឹមគ្នាស្របនិងម៉ូតូដែលបើកបរចន្លោះកណ្តាលបង្កឲ្យកៀរួចកិនជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែង។
ចំណែករថយន្តបង្កបានបើកគេចទៅក្បាលថ្នល់បាត់ស្រមោល។ មកដល់ម៉ោង១៤និង៤៧នាទីរសៀលថ្ងៃដដែលនគរបាលមិនទាន់ដឹងពីអត្តសញ្ញាណសពជនរងគ្រោះនៅឡើយទេ៕
នរា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


