ព័ត៌មានជាតិ
មនុស្ស ១២៣នាក់ បានស្លាប់ និង ២៤១នាក់ បានរងរបួស ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ក្នុងខែសីហា
យ៉ាងហោចណាស់ មានមនុស្ស ៣៦៤នាក់បានស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្របខណ្ឌ ទូទាំងប្រទេស នៅក្នុងខែសីហា ឆ្នាំ២០២១នេះ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវកា ររបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ នៅថ្ងៃទី១ ខែកញ្ញានេះ បានឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន១៩៩ករណី បណ្តាលឲ្យមនុស្ស ចំនួន១២៣នាក់ បានស្លាប់ និងបង្កឲ្យមានរងរបួសធ្ងន់-ស្រាល ចំនួន២៤១នាក់ បើធៀបទៅនឹងខែកក្ដដា ឆ្នាំ២០២១កន្លងនេះ ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះចំនួន៩លើក និងអ្នករងរបួស ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ កើនឡើង១៦នាក់។
សម្ដេចក្រឡាហោម ស ខេង បានសរសេរទៀតថា កំណើនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហានេះ គឺការធ្វើដំណើរ នៅក្នុងឱកាស នៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ចំនួន១៥នាក់ របួស៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរា ចរណ៍មានកំណើនឡើងវិញ។
សម្ដេចក្រឡាហោម ស ខេង អំពាវនាវដោយទទូច ដល់ជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវ ត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់ អធ្យាស្រ័យឲ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។
ទន្ទឹមនិងនេះ សម្ដេចក្រឡាហោម ក៏បានក្រើនរំលឹក ដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្ត ឲ្យបានសកម្ម គ្មានការលើកលែង ឬ យោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។
លើសពីនេះទៀត សម្តេចក្រឡាហោមសខេង បានណែនាំ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពរបស់យើង តាមពាក្យស្លោកដូចជា ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ច របស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ បើកបរលើសល្បឿន ដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់។ បើស្រវឹង សូមកុំបើកបរ។ គោរពច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក គឺគោរ ពជីវិតខ្លួនឯង និងអ្នកដទៃ។ គោរពច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់ កិត្យានុភាពជាតិ និងការ ពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


