Connect with us

ព័ត៌មានជាតិ

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបើកកិច្ចប្រជុំនៅល្ងាចថ្ងៃនេះ ពិភាក្សាលើដំណើរការបើកសាលាឡើងវិញ

បានផុស

នៅ

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានឹងរៀបចំបើកកិច្ចប្រជុំតាមហ្សូម នៅល្ងាចថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២១នេះ ដើម្បីធ្វើការពិភាក្សាគ្នាពីបញ្ហាផ្សេងៗ ពិសេសដំណើរការបើកសាលាឡើងវិញនាពេលខាងមុខនេះ។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី០២ កញ្ញានេះថា៖ “នៅល្ងាចនេះសមាគមប្រជុំ តាមពិតទៅយើងបានដាក់កម្មវិធីប្រជុំតាំងពីមុនអនុសាសន៍របស់សម្តេចទៅទៀត។ មិនមានគម្រោងប្រជុំរឿងបើកសាលាឡើងវិញហ្នឹងទេ គឺប្រជុំរឿងផ្សេងៗសួរនាំគ្នា ព្រោះយើងមិនដែលបានប្រជុំតាមហ្សូមទេយូរដែរហើយ។ ដល់គាប់ជួនទៅយើងប្រហែលជាយកបញ្ហាហ្នឹង (បើកសាលារៀន) មកពិភាក្សាគ្នាដែរ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង វ៉ាន់ដា បានបន្តថា កិច្ចប្រជុំនៅល្ងាចនេះក៏នឹងមានការលើកឡើងពីបញ្ហាមួយចំនួនទៀតដូចជា ស្ថានភាពទូទៅរបស់គ្រឹះស្ថានសាលាឯកជនក្នុងវិបត្តិជំងឺកូវីដ-១៩ តើមានសាលាណាខ្លះដំណើរការរៀនតាមអនឡាញ និងសាលាណាខ្លះទៀតផ្អាកដំណើរការបណ្តោះអាសន្នជាដើម។

ពាក់ព័ន្ធនឹងការបើកដំណើរការសាលារៀនឡើងវិញនៅតាមតំបន់មានហានិភ័យទាប និងតំបន់មិនមានការឆ្លងជំងឺកូវីដ-១៩នេះដែរ លោកបណ្ឌិត ហេង វ៉ាន់ដា បានស្នើសុំទៅក្រសួង អប់រំ យុវជន និងកីឡា ធ្វើការបន្ធូរបន្ថយនូវវិធានការខ្លះដើម្បីអាចឱ្យសាលាឯកជនធន់ធម្យម និងក្រោមៗអាចមានលទ្ធភាពបើកដំណើរការសាលាឡើងវិញនាពេលខាងមុខនេះ។

លោកបណ្ឌិត ហេង វ៉ាន់ដា មានប្រសាសន៍ថា៖ “ពេលខ្លះ ចង់ខ្លាំងពេក ការពារខ្លាំងពេក ទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសាលា ជួនកាលវាធ្វើឱ្យការចំណាយវាធំ ខ្លាចក្រែងលោមានការមិនអាចទប់ជាប់ចំណូលដែលយើងមានបច្ចុប្បន្ន យើងក៏ពិបាកនឹងបើកដែរ ពីព្រោះកាលណារឹតត្បិតខ្ពស់អាចរស់បានតែសាលាអន្តរជាតិដែលមានតម្លៃខ្ពស់ៗប្រហែលជាគេអាចរត់រួច។ ប៉ុន្តែបើសិនជារឹតត្បិតខ្ពស់សម្រាប់សាលាឯកជនធន់ល្មមធន់ថ្នាក់ក្រោមខ្ញុំជឿជាក់ថាពិបាកហើយ”។

លោកបានពន្យល់ថា បើកាលណារឹតត្បិតខ្លាំង និងស្តង់ដារតែមួយ ធ្វើឱ្យការចំណាយឡើងធំ ខ្លាចសាលាទាំងនោះរត់មិនរួច ឬមិនអាចទ្រទ្រង់បាន។

លោកបានសំណូមពរដល់ក្រសួង អប់រំ គួរតែមានវិធានការមានលក្ខណៈបត់បែនដោយទុកលទ្ធភាពឱ្ស​សាលានីមួយឱ្យមានការទទួលខុសត្រូវផងព្រោះថា បើសាលានីមួយៗមិនទទួលខុសត្រូវទេបទោះបីជាមានស្តង់ដារកម្រិតណាក៏ដោយក៏មិនអាចអនុវត្តបានដែរ។

គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី៣១ សីហាឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានចេញ សារសម្លេងបន្ទាន់មួយ ណែនាំដល់ ក្រសួង អប់រំ យុវជន និងកីឡា ឱ្យសហការជាមួយបណ្តា ខេត្តនានា ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញនៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩  និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកលាសារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែក៏ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម