ព័ត៌មានជាតិ
ខ្ទម២៧ ដែលសង់លើដីព្រៃ ឧទ្យានជាតិបូទុមសាគរ ត្រូវសមត្ថកិច្ចជំនាញរុះរើចេញ
ខ្ទមចំនួន២៧ ដែលពលរដ្ឋខិលខូចលួចសង់ ហើយធ្វើបោះបង្គោលរបងក្នុងដីព្រៃឈើឧទ្យានជាតិ បូទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការ សហការជាមួយមន្ត្រីបរិស្ថាន និងសមត្ថកិច្ចជំនាញចុះរុះរើចេញ។

ប្រតិបត្តិការអនុវត្តច្បាប់មួយថ្ងៃពេញនេះ ដឹកនាំដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងខេត្តកោះកុង លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្ត ក៏ដូចជាលោក ក្រូច បូរីសីហា អភិបាលរងស្រុកបូទុមសាគរ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

បើតាមលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា ខ្ទមចំនួន២៧ ដំណាំចម្ការ និងបង្គោលរបងឈើជាង២,០០០ដើម ស្ថិតនៅចំណុចអូរយ៉ូយ៉ា ភូមិថ្មស ឃុំថ្មស ត្រូវបានពលរដ្ឋខិលខូចមួយចំនួនតូច បន្តលួចសាងសង់គ្មានច្បាប់នោះទេ រីឯអាជ្ញាធរមូលដ្ឋាន រឹតមិនទទួលស្គាល់តាមលិខិតផ្លូវការណាមួយដែរ។ អនុប្រធានមន្ទីរបរិស្ថានដដែលអះអាងថា មុននឹងមានចំណាត់ការច្បាប់នៅពេលនេះ មន្ត្រីអាជ្ញាធរពាក់ព័ន្ធចុះអប់រំណែនាំជាច្រើនលើកច្រើនសារដល់ពលរដ្ឋ តែពលរដ្ឋហាក់មិនចូលរួមទាល់តែសោះដោយជឿតាមការញុះញង់ពីមេខ្លោងនៅក្រោយខ្នងបន្តទន្ទ្រាន។ ក្រុមពលរដ្ឋដែលហ៊ានរំលោភបំពានដីក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ គឺពួកគាត់មានផ្ទះសម្បែង ដីស្រែចម្ការត្រឹមត្រូវ រហូតដល់កន្លងទៅ មានការដោះស្រាយជាសំណងទូទាត់ច្បាស់លាស់ផងដែរ។

លោក វ៉េត សុនីម ថ្លែងបញ្ជាក់ពីផែនការក្រោយរុះរើខ្ទមអនាធិបតេយ្យថា លោកសុំគោលការណ៍ពីក្រសួងបរិស្ថាន អយ្យការសាលាដំបូងខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងអាជ្ញាធរស្រុក ធ្វើជាទីស្នាក់ការចំនួន២នៅច្រកចេញនៃតំបន់រងផលប៉ះពាល់ ដើម្បីធានាបានប្រសិទ្ធិភាពទប់ស្កាត់បង្ក្រាប រក្សាដីព្រៃការពារឱ្យនៅគង់វង្ស។ ត្បិតដីធ្លីដែលពលរដ្ឋទន្ទ្រាននេះ ត្រូវបានតុលាការចេញលិខិតដកហូតមកជាសម្បត្តិក៏ដោយចុះ។


ការលួចទន្ទ្រានដីព្រៃឈើចំណុចអូរយ៉ូយ៉ា ឬដីគ្រួសក្រហម បានកើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយមន្ត្រីជំនាញចុះបង្ក្រាបចំនួន២លើកមកហើយ តែពលរដ្ឋនៅតែបន្តល្មើសថែមទៀត គ្រាមានភាពឆក់ល្វែងរបស់អាជ្ញាធរងាកទៅទប់ស្កាត់កូវីដ១៩ ជាមួយក្នុងមូលដ្ឋាននានា។


តាមព័ត៌មានដីព្រៃដែលពលរដ្ឋទន្ទ្រាន គឺពួកគាត់បានលក់ដទៅឈ្មួញអស់ហើយ ដោយពួកគាត់ធ្វើជារូបភាពមកខ្វះដីធ្វើស្រែចម្ការ តាមពិតពួកគាត់ចាំដីឲ្យគេជាថ្នូរនឹងយកថវិកា១លានរៀន និងអង្ករមួយបាវប្រចាំខែពីឈ្នួញដែលទិញដីនោះ។ ទោះយ៉ាងនេះក្តី ក៏អយ្យការអមសាលាដំបូងខេត្ត និងមន្ត្រីសមត្ថកិច្ចជំនាញ កំពុងពិនិត្យស្រាវជ្រាវទីតាំងផ្សេងទៀតដែលមានករណីដូចគ្នាខាងលើនេះបន្ត៕



អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


