ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ៖ ច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាតត្រូវតែមានដើម្បីសម្រេចតាមគោល ដៅរបស់រាជរដ្ឋាភិបាល
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍បានថ្លែងថាច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាតត្រូវតែមានព្រោះផ្តល់សារៈសំខាន់ណាស់ដែលមានការគិតគូតាំងពីចុងឆ្នាំ២០១៣ មកម្លេះដោយលោកយល់ថា ការផលិតទឹកស្អាតត្រូវតែមានច្បាប់គ្រប់ គ្រងត្រឹមត្រូវ មួយ បេីមិនដូច្នេះទេ យេីងមិនអាចសម្រេច បានតាមគោលដៅរបស់រាជរដ្ឋាភិបាល ក៏ ដូចជា គោលដៅអភិវឌ្ឍ ប្រកបដោយចិរភាព ដែលកំណត់យកឆ្នាំ២០២៥ តំបន់ទីប្រជុំជន នឹងមានទឹកស្អាតប្រេីប្រាស់ ១០០% និងឆ្នាំ២០៣០ ទឹកស្អាតសម្រាប់ទាំងអស់គ្នានោះទេ ។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងបែបនេះក្នុងពេលបើកប្រជុំលើសេចក្ដីព្រាងច្បាប់ ស្តី ពី ការ គ្រប់ គ្រង ទឹក ស្អាត របស់ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគ្រោងនឹងរៀបចំធ្វេីរយៈពេលពីរព្រឹក គឺព្រឹកថ្ងៃទី២ និងទី៣ខែកញ្ញា ឆ្នាំ២០២១នេះ។ ប៉ុន្តែត្រូវបានបញ្ចប់ត្រឹមតែមួយព្រឹកថ្ងៃទី២ ខែកញ្ញា ប៉ុណ្ណោះតាមរយៈកិច្ចប្រជុំអន្តរ ក្រសួងតាមប្រព័ន្ធអនឡាញដេីម្បី ពិនិត្យពិភាក្សា លេីសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ ដែលមាន១៥ ជំពូក និង៩១ មាត្រា ក្រោមសហប្រធានដឹកនាំអង្គប្រជុំ ដោយលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកខូយ ឃុន ហួរ រដ្ឋលេខាធិការ នៃទីស្តីការ គណរដ្ឋមន្ត្រី ។
មានប្រសាសន៍បេីក និងបិទកិច្ចប្រជុំលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងឯកឧត្តមរដ្ឋលេខាធិការ ខូយ ឃុនហួរ ជាសហប្រធានអង្គប្រជុំបានបញ្ជាក់ថា មុននឹងឈានដល់ដំណាក់កាលនេះច្បាប់ ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលបានព្រាងឡេីងតាំងពីឆ្នាំ២០១៦មក បានឆ្លងកាត់ ការពិភាក្សាកំរិតជំនាញ កិច្ចប្រជុំ តូច ធំ និងសិក្ខាសាលា ជាច្រេីន លេីកច្រេីនសារ ដែលយេីងកត់សំគាល់ថាមានលក្ខណៈស្ទេីរគ្រប់ជ្រង់ជ្រោយទៅហេីយ ទេីបពេលនេះ យេីងអាចពិនិត្យនិងពិភាក្សាក្នុងក្របខ័ណ្ឌអន្តរក្រសួងបានឆាប់រហ័សមុនកាលកំណត់ ។

លោកសហប្រធានបានថ្លែងអំណរគុណ ចំពោះមន្ត្រីជំនាញអន្តរក្រសួងក្រុមប្រឹក្សាអ្នកច្បាប់ និគណៈកម្មការសេដ្ឋកិច្ចសង្គម និងវប្បធម៌ដែលបានប្រឹងប្រែងពិភាក្សាកែលំអរ និងផ្តល់ធាតុចូលជាច្រេីន ដែលធ្វេីឲ្យច្បាប់នេះ មានលក្ខណៈកាន់តែសុក្រឹតគ្រប់ជ្រុងជ្រោយ ដែលយេីងនឹងអាចដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រី អនុម័តនាពេលឆាប់ៗខាង មុខនេះ ។
ក្នុងនោះលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានលេីកឡេីងផងដែរពីសារៈសំខាន់ នៃច្បាប់នេះ ដែលលោកផ្ទាល់មានការគិតគូតាំងពីចុងឆ្នាំ ២០១៣ មកម្លេះ ពីព្រោះលោក យល់ថា ការផលិត ទឹកស្អាត ត្រូវ តែមានច្បាប់គ្រប់ គ្រងត្រឹមត្រូវ មួយ បេីមិនដូច្នេះទេ យេីងមិនអាចសម្រេច បានតាមគោលដៅរបស់រាជរដ្ឋាភិបាល ក៏ ដូចជា គោលដៅអភិវឌ្ឍ ប្រកបដោយចិរភាព ដែលកំណត់យកឆ្នាំ២០២៥ តំបន់ទីប្រជុំជន នឹងមានទឹកស្អាតប្រេីប្រាស់១០០% និងឆ្នាំ ២០៣០ ទឹកស្អាត សម្រាប់ទាំងអស់គ្នា នោះទេ ។
ម៉្យាង ច្បាប់នេះ ជាច្បាប់ដែលបម្រេីផល ប្រយោជន៍ សាធារណៈ ប្រជាជន និងសេដ្ឋកិច្ច ទាំងមូល ដែលលោក មានការរីករាយ ដោយបន្ទាប់ពីច្បាប់នេះចេញហេីយ ស្ថាប័ន ពាក់ព័ន្ធ ទាំងអស់ មិនត្រឹម តែ អនុវត្តមិន មាន ការជាន់សមត្ថកិច្ចគ្នាទេ តែបានក្លាយ ទៅជាដៃគូសហការ និងបែងចែកភារកិច្ចគ្នាធ្វេីប្រកបដោយការទទួលខុសត្រូវ ខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនម្ចាស់ឆ្នោត ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


