ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាលបើកកិច្ចប្រជុំបន្ទាន់ដោះស្រាយបញ្ហាទឹកជំនន់ ជន់លិចគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបើកកិច្ចប្រជុំបន្ទាន់មួយនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះដើម្បី ដោះស្រាយបញ្ហាទឹកជំនន់ ជន់លិចការដ្ឋានស្ថាបនាផ្លូវរត់ហោះហើរទី១ (Runway1) និង Taxiway ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ដើម្បីជំរុញដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

បើតាមលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៦កញ្ញាថា នៅក្នុងកិច្ចប្រជុំនោះខាងភាគីក្រុមហ៊ុនបានស្នើឲ្យរដ្ឋបាលខេត្តកណ្តាលបិទទ្វារទឹកត្រង់ចំណុចលូមុខ៤ និងកាយផ្តាច់ផ្លូវទំនប់៥៥ស្ថិតទៅក្នុងភូមិកំពង់តាឡុង ឃុំបឹងឡាន កណ្ដាលស្ទឹង ខេត្តកណ្តាលដើម្បីរំដោះទឹកចេញពីគម្រោងសាងសង់ផ្លូវរត់ហោះទី១(Runway)ដែលមានទឹកជំនន់ជន់លិច។
លោកបានបន្តថា ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានណែនាំឱ្យមន្ទីរជំនាញត្រៀមម៉ាស៊ីនបូមទឹកដើម្បីជួយបូមទឹកពេលបង្ហូរទឹកចេញពីការដ្ឋានសាងសង់ធ្វើយ៉ាងណាកុំឱ្យជនលិចប៉ះពាល់ដល់ផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋយើង។

លោក បានបន្តទៀតថា ក្នុងករណីភ្លៀងនៅចេះតែអូសបន្លាយបន្តទៀតនោះ រដ្ឋបាលខេត្តនឹងបន្តរិះរកមធ្យោបាយផ្សេងទៀតដើម្បីធ្វើយ៉ាងណារំដោះទឹកពីការដ្ឋាសាងសង់ព្រលានយន្តហោះថ្មីនេះឲ្យបានព្រោះវាជាគម្រោងអាទិភាពធ្វើយ៉ាងណាឱ្យគម្រោងសាងសង់ឱទាន់ទៅតាមកាលកំណត់។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំរួចហើយទាក់ទិននឹងការបិទទ្វារទឹកត្រង់ចំណុចលូមុខ៤និងកាយផ្តាច់ផ្លូវទំនប់៥៥ដើម្បីរំដោះទឹកចេញពីការដ្ឋានកសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
នៅក្នុងសេចក្តីជួនដំណឹងនោះរដ្ឋបាលខេត្តបានកាយផ្តាច់ទំនប់៥៤ ចាប់ពីចន្លោះប្រឡាយ៩០ ដល់ប្រឡាយ៩២និង ស្នើប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវវាងស្របតាមមាត់ស្ទឹងទន្លេបាទី ដែលបានរៀបចំ រួចហើយ។
បើតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ក្រុមការងារសាងសង់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងប្រជាពលរដ្ឋពាក់ព័ន្ធក្នុងតំបន់នោះ ត្រូវចូលរួមសហការអនុវត្តមាន ប្រសិទ្ធភាពខ្ពស់។ ក្នុងករណីមានជនណារារាំងការអនុវត្តខាងលើនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាម ផ្លូវច្បាប់ជាធរមាន៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


