Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អបអរ​សាទរខួបពីរឆ្នាំ នៃការបញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិក​ភណ្ឌ​​​វប្បធម៌អរូបី

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ អបអរសាទរខួប២ឆ្នាំ នៃការបញ្ចូលល្ខោន​ខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប២ឆ្នាំ ដែលល្ខោនខោលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបាន​គូស​បញ្ជាក់ថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយ​ទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សហគ្រាស ហូមថេសហ្វូត នៅខេត្តសៀមរាប ក្លាយជាសហគ្រាសគំរូលើការកែច្នៃផលិតផលជលផល

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​នាំ​ខ្លួន​មនុស្ស​២៣​នាក់​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដែល​តែងតែ​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សម្រស់បរកញ្ញា Engfa ប្រែប្រួល ១៨០ដឺក្រេ ក្រោយប្ដូរពណ៌សក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជារងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គជាមួយខ្យល់មូសុងនិរតីខ្សោយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វង្សី វិសុទ្ធ ៖ យើងធ្វើការបានល្អហើយ តែបើយឺតពេល វាអាចបាត់បង់នូវតម្លៃ និងលទ្ធផលការងារនោះវិញ

Sokha Hotels

ព័ត៌មានពេញនិយម