Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងមានអ្នកឆ្លងកូវីដជិត៦ពាន់នាក់ តែនៅសល់ត្រឹមជាង៣០០នាក់ប៉ុណ្ណោះកំពុងព្យាបាល

បានផុស

នៅ

មួយរយៈចុងក្រោយនេះ ខេត្តព្រៃវែង ហាក់មានការថយចុះនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំណែកការជាសះស្បើយមានចំនួនច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យអ្នកជំងឺកំពុង​សម្រាក​ព្យាបាលសរុបក្នុងខេត្តមួយនេះ នៅសល់តែជាង៣០០នាក់ប៉ុណ្ណោះ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តព្រៃវែង ចំនួនរកឃើញអ្នកឆ្លងថ្មីក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយនេះ មានអ្នកឆ្លងត្រឹមតែជាង២០ទៅជាង៣០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈ​ដែល​កន្លង​ទៅ តួលេខអ្នកឆ្លងមានចាប់ពីជិត១០០នាក់ រហូតជាង១០០នាក់ក្នុងមួយថ្ងៃក៏មាន។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីត្រឹមតែ៣០នាក់ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅក្នុងមូលដ្ឋានក្រុង ស្រុកចំនួន៩ និង​មកពីបណ្ដាខេត្តផ្សេងទៀត ខណៈមានអ្នកជាសះស្បើយចំនួន៤៤នាក់ និងស្លាប់ម្នាក់។

គិតតរឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ-១៩​ សរុប៥,៩៩១នាក់ ព្យាបាលជា​សះស្បើយចំនួន៥,៥១១នាក់ កំពុងសម្រាកព្យាបាល៣៦៣នាក់ និងស្លាប់១១៧នាក់៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទី មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ភ្ញាក់ផ្អើល ពេលដឹងតួលេខមនុស្សស្លាប់ដោយសារជំងឺមហារីក នៅវៀតណាម មួយឆ្នាំៗ

ព័ត៌មានជាតិ២៤ នាទី មុន

ពលការិនីខ្មែរ ២៤ នាក់ បានត្រឡប់មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព ក្រោមការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម