ព័ត៌មានជាតិ
មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស
រហូតមកដល់ពេលនេះមានអ្នកក្នុង បន្ទុករបស់មន្ត្រីសាធារណៈប្រមាណជាង ៤ ម៉ឺននាក់ហើយ បាន មកចុះឈ្មោះចូលជាសមាជិក ប.ស.ស ដើម្បីអាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម។

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ ជូនថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទរដ្ឋបាលខេត្តកំពត លោកវេជ្ជបណ្ឌិត ស៊ុ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ក្នុងចំណោម អ្នកក្នុងបន្ទុករបស់មន្ត្រីសាធារណៈប្រមាណជាង ៤ ម៉ឺននាក់ ចុះឈ្មោះចូលជាសមាជិក ប.ស.ស ក្នុងនោះ អ្នកក្នុងបន្ទុកមន្ត្រីសាធារណៈ ដែលជាសហព័ទ្ធមានចំនួន ១១ ៦៥១ នាក់ និងអ្នកក្នុងបន្ទុកដែលជាកូនរបស់មន្ត្រីសាធារណៈមានចំនួន ៣០ ៧២៩ នាក់។
លោករដ្ឋលេខាធិការ បានបន្តទៀតថា ការចុះឈ្មោះចូលជាសមាជិក ប.ស.ស ខាងលើនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពង្រីកវិសាលភាពកំណត់ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីរាជការសាធារណៈកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។

លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កន្លងមក រហូតមកដល់ពេលនេះ បានចុះផ្សព្វផ្សាយនៅតាមបណ្ដាក្រសួង-ស្ថាប័ននៅថ្នាក់ជាតិសរុបចំនួន ២៥ ក្រសួងរួចមកហើយ ហើយក្រសួងនឹងបន្តយុទ្ធនាការរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់អត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីរាជការសាធារណៈ នៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីសាធារណៈទាំងអស់ ទទួលបាននូវព័ត៌មាន និងចំណេះដឹងស្តីពីរបបសន្តិសុខសង្គម ក្នុងការទទួលបានការគាំពារយ៉ាងពេញលេញសម្រាប់ខ្លួនឯង រួមទាំងអ្នកនៅក្នុងបន្ទុករបស់ខ្លួន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


