ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រមិនថាទាំងភាសាជាតិ ឬភាសាបរទេស ដើម្បីជាកម្លាំងចលករចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិ និងអនាគតរបស់ខ្លួនឯងផ្ទាល់។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១១ ឧសភា ក្នុងពិធីបើក“ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន” ដែលកម្មវិធីនេះសហការរៀបចំឡើងដោយសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ក្រោមការជួយគាំទ្រដោយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ចង់ខ្មែរ-ចិន។
បើតាមលោកឧបនាយករដ្ឋមន្ត្រី គោលបំណង នៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីឱ្យ សិស្សានុសិស្សកម្ពុជា ដែលសិក្សាភាសាចិនយល់កាន់តែច្បាស់អំពីទស្សនវិជ្ជាសិល្បៈ និងការកត់ត្រាអំពីការវិវត្តន៍ នៃពុម្ពអក្សរអក្សរផ្ចង់ចិន។ បន្ថែមពីនេះ តាមរយៈការរៀនសរសេរអក្សរផ្ចង់ចិន មិនត្រឹមតែជាការហ្វឹកហាត់ការសរសេរអក្សរចិនឱ្យស្ទាត់ជំនាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបណ្តុះសមត្ថភាពលើភាពអត់ធ្មត់ ការគ្រប់គ្រងចិត្ត ការយកចិត្តទុកដាក់ និងការស្រឡាញ់ភាពផ្ចិតផ្ចង់ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាគមអប់រំ និងតម្រង់ទិស សិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ចង់ខ្មែរ-ចិន រួមទាំងអ្នកពាក់ព័ន្ធ និងសូមលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រមិនថាទាំងភាសាជាតិ ឬភាសាបរទេស ដើម្បីជាកម្លាំងចលករចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិ និងអនាគតរបស់ខ្លួនឯងផ្ទាល់៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


