ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ឲ្យបញ្ចូលទិន្នន័យបុគ្គលិក ក្នុងវិស័យទេសចរណ៍ ចាក់វ៉ាក់សាំងហើយ ទៅក្នុងប្រព័ន្ធ Telegram Bot
ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ បានផ្សព្វផ្សាយ ក៏ដូចជារំលឹកជាថ្មីទៀត នូវសេចក្តីជូនដំណឹង ស្តីពីការបញ្ចូលទិន្នន័យ បុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅក្នុងប្រព័ន្ធ Telegram Bot ដែលរៀបចំដោយក្រសួងទេសចរណ៍។
បើតាមក្រសួងទេសចរណ៍ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ជាពិសេស ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពន្លឿន ការស្ដារឡើងវិញ នៃវិស័យទេសចរណ៍ ដែលបាននឹងកំពុង រងផលប៉ះពាល់យ៉ាងខ្លាំង ពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមខ្លួនរួចរាល់ ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ឡើងវិញ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍បានស្នើឲ្យគ្រប់សមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់បញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅក្នុងប្រព័ន្ធ Telegram Bot ដែលប្រព័ន្ធនេះ រៀបចំដោយក្រសួងទេសចរណ៍ ហើយត្រូវស្វែងរកប្រព័ន្ធ Telegram Bot ដែលមានឈ្មោះថា «ទិន្នន័យអ្នកបានចាក់វ៉ាក់សាំង ក្នុងវិស័យទេសចរណ៍»។
គួររំលឹកថា ទាក់ទងការងារនេះ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី «ការបញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការ ក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)» ផងដែរ ដែលវគ្គបណ្តុះបណ្តាលជនបង្គោលនេះ ធ្វើឡើងតាមប្រព័ន្ធ Zoom Meeting ក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សា ហកម្ម និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួម ពីមន្ទីរទេស ចរណ៍រាជធានី-ខេត្ត និងផ្នែកឯកជ នក្នុងវិស័យទេសចរណ៍ សរុប១២៧នាក់។
លោក ណេប សាមុត អះអាងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពន្លឿនការស្តារឡើងវិញ នៃវិស័យទេសចរណ៍ ដែលបាននឹងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ពីវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមខ្លួចរួចរាល់ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ ឡើងវិញប្រកដោយទំនុកចិត្ត និងសុខសុវត្ថិភាពជូនភ្ញៀវទេស ចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តក្នុងព្រះរាជណាចក្រកម្ពុជា និងដើម្បីពង្រឹង «ជំនឿភាពជឿជាក់ និងទំនុកចិត្ត» នៃអាជីវកម្មទេសចរណ៍ក្នុងបរិបទ គន្លងប្រក្រតីភាពថ្មី (New Normal) ដោយអាជីវកម្ម ក៏ត្រូវធានាឱ្យបានថា បុគ្គលិកដែលបម្រើការ ក្នុងវិស័យទេសចរណ៍ទាំងអស់ បានចាក់វ៉ាក់សាំងគ្រប់គ្នា និងគ្រប់ដូសតាមការកំណត់ របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?