Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ២០ គ្រួសារ នៅ​វៀតណាម​ ទទួល​បាន​ជំនួយ​គ្រឿងឧបភោគបរិភោគ​​​សង្រ្គោះ​បន្ទាន់

បានផុស

នៅ

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២១ បានរៀបចំជំនួយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនពលរដ្ឋកម្ពុជា ចំនួន២០​គ្រួសារ ប្រមាណ៤៥ នាក់ នៅខណ្ឌចំនួន២ នៅក្រុងហូជីមិញ ដែលប្រកបរបរជាកម្មករសំណង់ និងខ្លះបាត់បង់​​ការងារ ដោយសារវិបត្តិកូវីដ-១៩ និងវិធានការបិទខ្ទប់របស់ក្រុង របស់អាជ្ញាធរវៀតណាម។ នេះបើតាមអ្នកនាំពាក្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា ជំនួយរបស់ស្ថានអគ្គកុងស៊ុលកម្ពុជានោះ ក្នុងមួយគ្រួសារទទួលបានអង្ករ១0 kg, មីមួយកេស, ទឹកត្រី១ ដប ទឹកស៊ីអ៊ីវ១ ដប, ស្ករស១ kg, ប្រេងឆា ១ដប, ត្រីខ ៥កំប៉ុង, ទឹកដោះគោ ១0កញ្ចប់, សាប៊ូកក់សក់ ១២កញ្ចប់, និងបន្លែត្រកួន៣ kg៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម