ព័ត៌មានជាតិ
បើមានមន្ត្រីសមត្ថកិច្ច បម្រើពលរដ្ឋមិនបានល្អ អាចទាក់ទងក្រុមការងារ ស្នងការរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូន
មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចមូលដ្ឋាន បានខិតខំបម្រើសេវាទូទៅ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដូចជា៖ ការទទួលពាក្យបណ្តឹង, ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, និងសៀវភៅស្នាក់នៅជាដើម។ ប៉ុន្តែនៅមានមន្ត្រីសមត្ថកិច្ចមួយចំនួនតូច នៅតែអនុវត្តការងារខាងលើ មិនទាន់បានល្អនៅឡើយ។
មន្ត្រីនាំពាក្យដដែល បានបញ្ជាក់ថា ប្រសិនបើមានករណី មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បម្រើប្រជាពលរដ្ឋមិនបានល្អ បម្រើប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាពិសេសផ្តល់សេវាទូទៅ មានការយឺតយ៉ាវខ្លាំងនោះ អាចទាក់ទងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មួយរយ:ពេលចុងក្រោយនេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ គឺសង្កេតឃើញថា សមត្ថកិច្ចមូលដ្ឋាន តាមបណ្តាអធិការដ្ឋាន នគរបាលខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលនៅជិតប្រជាពលរដ្ឋភាគច្រើន បានបម្រើសេវាទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដូចជា៖ ការទទួលពាក្យបណ្តឹង ការប្រើប្រាស់ពាក្យសម្តី និងកាយវិការសមរម្យ ការយកចិត្ត ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ បានឆាប់រហ័សជូនប្រជាពលរដ្ឋ។
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា ទោះជាយ៉ាងណា ក៏នៅតែមានមន្ត្រីមួយចំនួនតូច នៅតែអនុវត្តការងារខាងលើ មិនទាន់បានល្អនៅឡើយ ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួន បានទទួលយកឯកសារ ពីប្រជាពលរដ្ឋមកបំពេញបែបបទ បែរជាទុកចោលអស់រយ:ពេលជាច្រើនខែ ឆ្នាំ ដោយមិនបានធ្វើជូនប្រជាពលរដ្ឋជាដើម។
ក្នុងនោះបន្ទាប់ពីទទួលបានខំមិន ពីប្រជាពលរដ្ឋភ្លាមៗ លើករណីយឺតយ៉ាវទាំងនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ ដើម្បីដោះស្រាយ និងធ្វើភ្លាមៗ ជូនប្រជាពលរដ្ឋ ដោយត្រឹមតែមួយថ្ងៃ បានរៀបចំធ្វើសៀវភៅគ្រួសារ និងប្រគល់ជូនគាត់ភ្លាមៗ ផងដែរ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «បើនៅមានមន្ត្រីបម្រើពលរដ្ឋ មិនបានល្អ បម្រើប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាពិសេសផ្តល់សេវាទូទៅ មានការយឺតយ៉ាវខ្លាំង ដោយទទួលយកឯកសារពីប្រជាពលរដ្ឋហើយ យកទៅទុកចោលបាត់ ហើយមិនបានធ្វើទាន់ពេលវេលា ជូនប្រជាពលរដ្ឋ សូមទាក់ទងមកលេខទូរស័ព្ទ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស៖ 069 516 999»។
លើសពីនេះទៀត បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា ដដែល គឺថា មន្ត្រីនគរបាលរាជធានីភ្នំពេញរូបណា បម្រើប្រជាពលរដ្ឋមិនបានល្អ អាចនឹងហៅមកណែនាំ ឬក៏ដាក់ពិន័យជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


