ព័ត៌មានជាតិ
សាលារៀន១៤០ នៅខេត្តកណ្ដាល ត្រៀមបើកឱ្យដំណើរការឡើងវិញ តាមការគ្រោងទុក
រដ្ឋបាលខេត្តកណ្តាលបានសម្រេច អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ ជំហាន១សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី០៩ដល់ថ្នាក់ទី១២ចំនួន១៤០សាលាមានសិស្សជិត៤ម៉ឺននាក់ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល បានឱ្យដឹងក្នុងពិធីបើកឱ្យដំណើរសាលារៀនឡើងវិញ នៅថ្ងៃទី១៥កញ្ញាថា ការបើកជំហានដំបូងនេះ មានសាលាចំនួន១៤០សាលា ក្នុងនោះមានសាលាអនុវិទ្យាល័យចំនួន ១០១សាលា និងវិទ្យាល័យចំនួន ៣៩សាលាចាប់ពីថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, និងថ្នាក់ទី១២ ស្របតាម គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយបែងចែកជាបណ្តុំក្នុង១ថ្នាក់ ១៥នាក់ ក្នុងនោះថ្នាក់ទី៩ មានសិស្សសរុប១២៧៩៨នាក់ – ថ្នាក់ទី១០ មានសិស្សសរុប ១០ ៣៩៩នាក់ -ថ្នាក់ទី១១ មានសិស្សសរុប ៨ ៦៩៧នាក់ -ថ្នាក់ទី១២ មានសិស្សសរុប ១០០នាក់ សរុបរួមសិស្សទូទាំងខេត្ត មាន ៣៩ ៩៩៤នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងបើកសាលាបង្រៀនឡើងវិញ នៅទូទាំងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នាពេលនេះ រដ្ឋបាលខេត្ត បានពិនិត្យលើលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា មានសាលារៀនចំនួន ១៤០សាលា ក្នុងនោះអនុវិទ្យាល័យចំនួន ១០១សាលា និងវិទ្យាល័យចំនួន ៣៩សាលា។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវពង្រឹងយន្តការ លើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការចូលរួមចំណែកកាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូរីដ-១៩ ត្រូវមានគម្លាតសុវត្ថិភាពនៅគ្រប់ទីតាំងសាលារៀន រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀន យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា។ លើសពីនេះត្រូវ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល គោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន “៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថាក្រៅពីខេត្តកណ្តាល ក៏មានរាជធានីខេត្តមួយចំនួនបានបើកដំណើរការនៅថ្ងៃទី១៥កញ្ញានេះផងដែរ រួមមានរាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ខណៈខេត្តព្រះសីហនុបើកនៅថ្ងៃទី១៣កញ្ញា និងខេត្តកំពង់ចាម នឹងបើកនៅថ្ងៃទី២០កញ្ញាខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



