ព័ត៌មានជាតិ
អ្នកឃ្លាំមើលសង្គម ៖ បើកសាលារៀនឡើងវិញ ជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ ដែលចង់ឲ្យមានប្រក្រតីភាពក្នុងសង្គម
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សាលារៀនចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត បានចាប់ផ្ដើមបើកដំណើរការរៀន និងបង្រៀនឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការ អស់រយៈពេលជាច្រើនខែ ចាប់តាំងពីមានការព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មក។ ការចាប់ផ្ដើមនេះ បន្ទាប់ពីមានការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឲ្យរៀបចំបើកដំណើរការសាលារៀន នៅតំបន់ណា ដែលមិនមានការរាតត្បាតជំងឺកូវីដ-១៩ ឬក៏មានការរាតត្បាតតិចតួច ដោយមិនចាំបាច់រង់ចាំ ទាល់តែបើកក្នុងក្របខណ្ឌទូទាំងប្រទេសតែម្ដងនោះទេ។

ការបើកដំណើរការសាលារៀន ជាបណ្ដើរៗឡើងវិញនេះ ក៏បន្ទាប់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានចំនួនជាង៩លាន ៧សែននាក់ ដែលស្មើនឹង៩៧,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ បាន ចំនួន៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។
សម្រាប់ការបើកដំណើរការ សាលារៀនឡើងវិញជាបណ្ដើរៗនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គម យល់ឃើញថា ជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ ដែលចង់ឲ្យមានប្រក្រតីភាពឡើងវិញនៅក្នុងសង្គម បន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកញ្ញានេះថា ការចាប់ផ្ដើមបើកសាលារៀនឡើងវិញនេះ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ ដែលចង់ឲ្យមានប្រក្រតីភាពឡើងវិញ នៅក្នុងសង្គម បន្ទាប់ពីរងការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំកន្លងមកនេះ។ លោកថា ប្រសិនបើយើងមិនចាប់ផ្ដើមដំណើរការសាកល្បង នូវអ្វីដែលរាជរដ្ឋាភិបាល បានខិតខំទប់ស្កាត់ការាតត្បាត ជាពិសេសការស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋទេនោះ ការខិតខំប្រឹងប្រែងរបស់យើង ប្រាកដជាមិនសូវគ្មានន័យនោះឡើយ។

លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ទាំងអង្គការសុខភាពពិភពលោក ទាំងប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាផងនោះ តែងតែលើកឡើងថា យើងត្រូវរស់នៅតាមបែបគន្លងថ្មី។ រស់នៅតាមបែបគន្លងថ្មីនេះ មិនមែនមានន័យថា យើងត្រូវសំងំនៅតែក្នុងផ្ទះរហូតនោះទេ តែជាការរស់នៅ ដែលគោរពនូវវិធានសុខាភិបាល វិធានការ៣ការពារ ៣កុំ និងវិធានការផ្សេងៗទៀត។ អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានលើកឡើងទៀតថា «ចឹងទេ! ខ្ញុំគិតថា ការចេញដំណើរនេះ វាជារឿងល្អ ប៉ុន្តែគ្រាន់តែថា យើងធ្វើយ៉ាងម៉េច ត្រូវតែបន្តគោរពអ្វី ដែលជាវិធានសុខាភិបាល ហើយនិង៣កុំ ៣ការពារ ដែលរាជរដ្ឋាភិបាលបានលើកហ្នឹង ហើយបើបន្តតាមដានថាតើ ដំណើរការដែលយើងចាប់ផ្ដើមបើកដំបូងហ្នឹង វាល្អបានកម្រិតណា ប្រសិនបើវាជាការល្អ រឿងហ្នឹងអាចថា រាជរដ្ឋាភិបាលអាចនឹងបន្ត បើកថ្នាក់ក្រោមៗជាងហ្នឹង ឬមួយក៏បន្តឲ្យមានសកម្មភាព ខាងទេសចរណ៍ ឬក៏វិស័យផ្សេងៗទៀត ដំណើរការបណ្ដើរៗ ដូចបណ្ដាប្រទេសមួយចំនួនដែរ»។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា បានលើកឡើងដែរថា ប្រសិនបើប្រទេសយើង នៅបន្តផ្អាកដំណើរការសាលារៀនទៀតនោះ នឹងរងការខាតបង់ច្រើនថែមទៀត ជាពិសេសនឹងធ្វើឲ្យគុណភាពអប់រំ និងគុណភាពនៃការកសាងធនធានមនុស្ស នឹងមានការថយចុះជាមិនខាន។ លោកថា ការសិក្សាពីចង្ងាយ ឬក៏អនឡាញនោះ មិនដូចជារៀនផ្ទាល់នោះទេ។
គួរឲ្យដឹងដែរថា នៅថ្ងៃទី១៥ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ៦ឆ្នាំ ដល់១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា នៅវិមានសន្តិភាព។ ការសម្រេចបែបនេះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឈានទៅបើកសាលារៀន ថ្នាក់បឋមសិក្សាបន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យថ្ងៃនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


