ព័ត៌មានជាតិ
រយៈពេល៧ថ្ងៃមានព្រះសង្ឃជាង ១០អង្គឆ្លងកូវីដ-១៩ និងជិត ១៦០អង្គធ្វើចត្តាឡីស័កនៅទូទាំងប្រទេស
នៅក្នុងរយៈពេល៧ថ្ងៃនេះមានព្រះសង្ឃព្រះពុទ្ធសាសនានៅទូទាំងប្រទេសចំនួ១២អង្គនាក់បានឆ្លងជំងឺកូវីដ-១៩ និង ១៥៩អង្គទៀតកំពុងធ្វើចត្តាឡីស័ក។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែកញ្ញានេះថា គិតចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ មានព្រះព្រះពុទ្ធសាសនានៅទូទាំងប្រទេសចំនួន ១២អង្គបានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១២អង្គ កំពុងសម្រាកព្យាបាលជំងឺចំនួន៤អង្គ និងកំពុងធ្វើចត្តាឡីស័កចំនួន ១៥៩អង្គ។
លោក សេង សុមុនី បានបន្តថា ក្នុងចំណោមព្រះសង្ឃឆ្លង ១២អង្គនោះ នៅខេត្តសៀមរាបឆ្លង៦អង្គ ខេត្តតាកែវឆ្លង១អង្គ ខេត្តកណ្តាលឆ្លង៤អង្គ និងខេត្តបន្ទាយមានជ័យឆ្លង១អង្គ។ ចំណែកព្រះសង្ឃចំនួន៤អង្គកំពុងព្យាបាល នៅខេត្តតកែវ។
រីឯព្រះសង្ឃកំពុងធ្វើចត្តាឡីស័ក ១៥៩អង្គមាននៅ ខេត្តបន្ទាយមានជ័យចំនួន១១១អង្គ ខេត្តតាកែវចំនួន៤អង្គ ខេត្តកណ្តាលចំនួន៣៧អង្គ និងខេត្តសៀមរាបចំនួន១១អង្គ។ ដោយឡែកព្រះសង្ឃជាសះស្បើយមានចំនួន១២អង្គ ក្នុងនោះនៅភ្នំពេញ៨អង្គ និងខេត្តតាកែវចំនួន៤អង្គ។

លោក សេង សុមុនី បានបន្តទៀតថា មូលហេតុដែលបណ្តាលឱ្យព្រះសង្ឃឆ្លងជំងឺកូវីដ-១៩ គឺមានព្រះសង្ឃខ្លះបានឆ្លងពីក្មេងវត្តចេញទៅធ្វើជាកម្មករនៅខាងក្រៅ ហើយបានមកចម្លងជំងឺដល់ព្រះសង្ឃ និងព្រះសង្ឃខ្លះទៀតបានឆ្លងជំងឺកូវីដ-១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅ ដែលករណីទាំងនេះកើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ-១៩វិញ ភាគច្រើនព្រះអង្គបានចូលរួមពិធីបុណ្យទានផ្សេងៗ។
អ្នកនាំពាក្យក្រសួងធម្មការបានអំពាវនាវព្រះសង្ឃនិមន្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់អង្គដើម្បីឱ្យមានភាពស៊ាំសំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈរហូតមកដល់ពេលនេះមានព្រះសង្ឃប្រមាណ ៥,០០០អង្គ នៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងចំណោមព្រះសង្ឃជាង២ម៉ឺនអង្គ ដែលមានព្រះជន្មពី១៨ឆ្នាំឡើងទៅ។

បើតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះមានព្រះសង្ឃព្រះពុទ្ធសាសនាសរុប ២៣៩អង្គបានឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ដែលភាគច្រើនជាព្រះសង្ឃគង់នៅវត្តក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


