Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ បង្ហោះវីដេអូជេរប្រមាថសមត្ថកិច្ច ត្រូវបានកោះហៅធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:

បានផុស

នៅ

បុរសម្នាក់ដែលផុសវីដេអូ នៅលើបណ្តាញសង្គម​ Tik Tok ជេរប្រមាថមើលងាយសមត្ថកិច្ច​ ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា​ និងសុំទោសជាសាធារណ:។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃើញវីដេអូ ដែលបានចុះផ្សាយ ក្នុងបណ្តាញសង្គម TikTok ដោយម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ដែលមានខ្លឹមសារជេប្រមាថមើលងាយ យ៉ាងធ្ងន់ធ្ងរមកលើសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅសង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ​ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នោះ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានកោះហៅ បុរសម្នាក់រូបនេះ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា​ និងសុំទោសជាសាធារណ:។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងបន្តថា បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ​ នៃស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណ ជនដែលបង្ហោះព័ត៌មានប្រមាថមកលើសមត្ថកិច្ចនោះបាន ហើយបានធ្វើការកោះហៅចូលខ្លួន​ ដើម្បីទទួលកំហុស​ ធ្វើកិច្ចសន្យា​ ណែនាំអប់រំ​ ជាពិសេស គឺបានថតជាវីដេអូ ដើម្បីធ្វើការសុំទោសជាសាធារណៈ ចំពោះទង្វើដែលសង្គម ស្អប់ខ្ពើមនេះផងដែរ​។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្ហោះព័ត៌មានមិនពិត មានលក្ខណ:មើល​ងាយ មកលើសមត្ថកិច្ចនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើ សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម