Connect with us

ព័ត៌មានជាតិ

កម្លាំងមន្ទីរទេសចរណ៍ ចុះពិនិត្យតាមហាងនានា ឃើញលក់ស្រាព្រោងព្រាត ថែមទាំងបើកខារ៉ាអូខេ ទៀតផង

បានផុស

នៅ

ភោជនីយដ្ឋាន និងអាហារដ្ឋានជាច្រើនកន្លែង ក្នុងក្រុងបាត់ដំបង កំពុងល្មើសនឹងវិធានការរបស់​ក្រសួងសុខាភិបាល ពិសេស​គឺ​ល្មើ​សនឹង​សារាចរ​ណែនាំ​របស់​រដ្ឋបាលខេត្ត​ផងដែរ​ ដែល​មិនទាន់បាន​ប្រកាស​ជា​ផ្លូវការ​ក្នុងការ​អនុញ្ញាតអោយ​ល​ក់​គ្រឿង​ស្រវឹង​ឡើងវិញ​នៅឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​យប់​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​មន្ទីរ​ទេសចរណ៍​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន​មន្ទីរ អ៊ុច អ៊ុំ​ភី​នី​ហ្សា​រ៉ា និង​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ទេសចរណ៍ ដែល​ដឹកនាំ​ដោយ​លោក ស្នងការរង ហេង ចន្ថា បាន​ចុះ​ពី​និត្យ​សកម្មភាព​លក់ដូរ​រប​ស់ ភោជនីយដ្ឋាន ក៏ដូចជា​អាហារ​ដ្ឋា​នមួយចំនួន​ ក្នុង​ក្រុង​បាត់ដំបង នៅក្នុង​ដំណាក់កាល​នៃ​ការទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​កំពុង​ឆ្លង​ក្នុង​សហគមន៍ ដោយ​មិនទាន់មាន​ការថយចុះ​នៅឡើយ​។​

​ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បាននិងកំពុង​ប្រឹងប្រែង​ប្រយុទ្ធ ប្រឆាំង​ទៅនឹង​មេរោគ​កូ​វីដ​-១៩ ដែល​បាន​ឆ្លង​ចូល​សហគមន៍ គឺ​បានចេញ​សារាចរ​ណែនាំ ដោយ​មិនទាន់​អនុញ្ញាតឲ្យ​មានការ​លក់​គ្រឿង​ស្រវឹង ក៏ដូចជា​ការសេព​គ្រឿង​ស្រវឹង ពិសេស​គឺ​ការអនុវត្ត​អោយបាន​នូវ​វិធានការ ៣កុំ និង៣ការពារ របស់​ប្រមុខ​រាជរដ្ឋាភិបាល ទើប​មួយរយៈចុង​ក្រោយនេះ ​រដ្ឋបាលខេត្ត​បាត់ដំបង ក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ​នូវ​សារាចរ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្ នុង​ខេត្ត​ទាំងមូល​ផងដែរ ឲ្យ​បញ្ចប់​ការលក់ និង​សេព​គ្រឿង​ស្រវឹង​។​

​ដោយ​អនុវត្តតាម​បទបញ្ជា​ឯកឧត្តម អភិបាល នៃ​គណ​អភិបាលខេត្ត ទើប​កម្លាំង​មន្ទីរជំនាញ​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង ទៅលើ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ប្រមាណ​ជាង ១០ ទីតាំង ក្នុង​ក្រុង​បាត់ដំបង គឺ​សង្កេត​ឃើញថា មានការ​បើក​លក់​គ្រឿង​ស្រវឹង និង​សេព​គ្រឿង​ស្រវឹង​ស្ទើរ​គ្រប់​ទីតាំង ដែល​សុទ្ធសឹង​ជាការ​ល្មើ​សនឹង​វិធាន​សុខាភិបាល​រួចទៅហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅក្នុង​ចំណោម​ទីតាំង​ទាំងនោះ ​គឺមាន​ភោជនីយដ្ឋាន២កន្លែង ដែល​បាន​លួច​បើកខារ៉ាអូខេ យ៉ាង​គឃ្លើន​ គ្មាន​ខ្លាច​ការឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ ថែមទាំង​បាន​បំពាន​នូវ​បម្រាម​របស់​រដ្ឋបាលខេត្ត​ថែមទៀត គឺ​ភោជនីយដ្ឋាន វីន វីន និង​ភោជនីយដ្ឋាន ហង្ស​៩៩៩៩។​

​ទន្ទឹមនឹង​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​អភិបាលខេត្តរង សឿ​ម ប៊ុន​រិ​ទ្ធ ដែល​ធ្លាប់បាន​បញ្ជាក់ថា លោក​នឹងដាក់​ផែនការ​យ៉ាង​តឹងរឹង​បំផុត​ទៅលើ​ទីតាំង​ណា​ ដែល​បើក​លក់​គ្រឿង​ស្រវឹង និង​មានការ​ប្រមូល​ផ្តុំគ្នា​សេព​គ្រឿង​ស្រវឹង គឺ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ អ៊ុច អ៊ុំ​ភី​នី​ហ្សា​រ៉ា នឹង​រៀបចំ​ឯកសារ​ដើម្បី​រាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត ជ្រាប ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់ តាម​វិធាន​សុខាភិបាល​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម