Connect with us

ព័ត៌មានជាតិ

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

បានផុស

នៅ

“អូរជាំ” គឺជាឈ្មោះតំបន់ព្រៃភ្នំស្ថិត​នៅក្នុងជួរភ្នំក្រវ៉ាញ បច្ចុប្បន្នគេដាក់ឈ្មោះថា “ភ្នំសំកុស” ដែលស្ថិតក្នុងស្រុក សំឡូត ខេត្តបាត់ដំបង និងជាតំបន់អតីតព្រៃដែលខ្មែរក្រហមរស់នៅនិងគ្រប់គ្រង ដោយសារតែតំបន់នោះមានប្រភពទឹកធម្មជាតិធ្លាក់ពីលើភ្នំមិនចេះរីងស្ងួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម សុង ដែលជាអតីតទាហានខ្មែរក្រហម ហើយលោកបាន​ក្លាយជាប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់​អូរជាំ​។ ក្រោយពីបញ្ចប់សង្គ្រាមនិងបានរៀបចំជាភូមិឲ្យប្រជាពលរដ្ឋ មានដីស្រែចម្ការប្រកបមុខរបរកសិកម្មរៀង​ៗ​ខ្លួនតំបន់នេះបានប្រែមុខមាត់ជាតំបន់ទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តរហូត​ដល់បច្ចុប្បន្ននេះ។

លោក គឹម សុង បានឲ្យដឹងថា ប្រជាពលរដ្ឋជាកសិករនៅតំបន់អូរជាំ ប្រកបរបរកសិកម្មមិនមានផលលំបាក​អំពីបញ្ហាទឹកនោះទេ បើទោះបីប្រកបដំណាំអ្វីក៏ដោយចុះគឺតាមរយះធនធាន​ទឹកមិនចេះរីងស្ងួតខួបប្រាំងខួបវស្សា។

ប្រភពទឹកដែលកើតចេញពីធម្មជាតិនេះធ្លាក់ពីលើជួរភ្នំក្រវ៉ាញ បច្ចុប្បន្នគេដាក់ឈ្មោះថា “ភ្នំសំកុស” ឋិតក្នុងស្រុកសំឡូត ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង បានផ្តល់ផលប្រយោជន៍ដល់ការធ្វើ​កសិកម្មចំនួន ៤ ភូមិ ក្នុង​ឃុំ​កំពង់ល្ពៅ នៃស្រុកសំឡូត ខេត្តបាត់ដំបង។

អតីតទាហានខ្មែរក្រហមរូបនេះបន្តថា ប្រជាពលរដ្ឋរស់នៅតំបន់នេះក៏បានស្រូប​យក​សេដ្ឋកិច្ចមួយ​ផ្នែកទៀត ក្រៅពីប្រកបមុខរបរកសិកម្ម តាមរយះការលក់ដូរម្ហូបអាហារនំចំណី និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ​សម្រាប់លក់ជូនភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុក ខណះដែលតំបន់នេះមានសក្តានុពលជាច្រើនទៀតមានដូចជា ទឹកធ្លាក់ធម្មជាតិ បឹងទន្លេផែនទំហំ ២ ហិចតា កន្លែងលេងទឹក សួនផ្កាចម្រុះ ទេសភាពព្រៃភ្នំ ចំការក្រវ៉ាញ ម្ហូបប្រចាំតំបន់ (ចេកព្រៃ) ទេសចរព្រៃភ្នំ (ផ្សងព្រេង) តំបន់ប្រវត្តិសាស្ត្រខ្មែរក្រហម និងទស្សនាព្រៃឈើចម្រុះអមជាមួយសម្លេងបក្សី និងមានបោះតង់និងមានផ្ទះស្នាក់សម្រាប់ពេលរាត្រីជាដើម។

លោក ឡាច ហម មេឃុំកំពង់ល្ពៅបានឲ្យដឹងថា តំបន់អូរជាំក្រៅពីមានសក្តានុពលទៅលើវិស័យទេសចរណ៍យ៉ាងសម្បូរបែប តំបន់នេះក៏បានទ្រទ្រង់លើវិស័យកសិកម្មដល់ប្រជាពលរដ្ឋចំនួន ៤ ភូមិផងដែរ ក្នុងនោះមាន ១-ភូមិអូរជាំលើ មានប្រជាពលរដ្ឋចំនួន ១៦២ គ្រួសារ ស្មើ ៥៧៨ នាក់។ ២-ភូមិអូរជាំកណ្តាល មានប្រជាពលរដ្ឋចំនួន ៩៨ គ្រួសារ ស្មើ ២៧៨នាក់។ ៣-ភូមិអូរជាំ មានប្រជាពលរដ្ឋចំនួន ១០០ គ្រួសារ ស្មើ ៤៧៦នាក់។ ៤-ភូមិអូរជាំក្រោម មានប្រជាពលរដ្ឋចំនួន ១៦១ គ្រួសារ ស្មើ ៦៣៩នាក់។

ក្នុងចំណោមទាំង ៤ ភូមិខាងលើ មានភូមិអូរជាំក្រោម ប្រជាពលរដ្ឋប្រកបរបរធ្វើស្រែច្រើនជាងគេ ក្រៅពីនេះមានដំណាំ ពោត និងដំឡូងមី ទទួលបានទិន្នផលល្អគ្រប់រដូវកាល ដោយកត្តាទឹកធម្មជាតិ ដែលបានទ្រទ្រង់ពីមួយឆ្នាំទៅមួយឆ្នាំ គ្មាន​ការប្រឈមធ្វើឲ្យប៉ះពាល់ដល់ផលដំណាំដោយកត្តារាំងស្ងួតឡើយ។

លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងដែរថា តំបន់ការពារដែនជម្រកសត្វព្រៃភ្នំសំកុសខេត្តបាត់ដំបងបានក្លាយជាសហគមន៍ទេសចរណ៍ដ៏សំខាន់មួយ ដែលមានទីតាំងស្ថិតនៅភូមិអូរជាំលើ និងអូរជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅប៉ែកខាងលិច ឆៀងខាងត្បូងទីរួមខេត្តបាត់ដំបងមានចម្ងាយ​ប្រមាណ ៩៩ គីឡូម៉ែត្រពីទីរួមខេត្ត។

ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូត ហើយឆ្ពោះទៅកាន់ទឹកធ្លាក់ឬអាចធ្វើដំណើរតាម​ផ្លូវ​លេខ ១៥៤ ឆ្លងកាត់ផ្លូវអក្សរតេ និងវាលចម្បាំង ចម្ងាយផ្លូវ ៦៨ គីឡូម៉ែត្រប៉ុណ្ណោះអាចទៅដល់ទឹកជ្រោះតែម្តង។

លោកបន្តថា ទឹកធ្លាក់អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ ២០០៣ ដោយប្រជាជនដែលទៅរស់នៅទីនោះ។ ពាក្យថា អូរជាំនេះបានមកពីពាក្យ​ស្រែជាំមានន័យថា ជាតំបន់កសិកម្មធ្វើស្រែដោយជោគជាំខួបប្រាំងខួបវស្សា ដែលបានមកពីប្រភពទឹកដែលមិនចេះរីងស្ងួតពីបឹងធម្មជាតិដ៏ធំមួយដែលមានឈ្មោះថា “ទន្លេផែន” ហើយបឹងធម្មជាតិលើកំពូលភ្នំមួយនេះ​មានទំហំ​ប្រមាណ ០២ ហិចតា ហូរតាមជ្រោះជ្រលងភ្នំដែលហៅថា អូរជាំតែម្តង។

លោកបន្តថា តាមរយៈគម្រោងដែនជម្រកសត្វព្រៃជួរភ្នំក្រវ៉ាញ (CMWSP) ប្រជាជនដែលរស់នៅក្នុងភូមិអូរជាំលើ និងភូមិអូរជាំកណ្ដាលបានធ្វើលិខិតស្នើសុំបង្កើតសមាគមន៍ការពារធម្មជាតិអូរជាំនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧។

រហូតមកដល់ចុងឆ្នាំ ២០១៣ សហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានសហការរួមគ្នាជាមួយមន្ត្រីមន្ទីរបរិស្ថានដើម្បីរៀបចំផ្លូវចូលទៅក្នុងសហគមន៍អូរជាំ ដោយមានការឧបត្ថម្ភជ្រោមជ្រែងពីអង្គការម្លប់បៃតងផង។ ដោយមើលឃើញពីសក្តានុពលនៃតំបន់ទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អង្គការបៃតងបានជួយរៀបចំសហគមន៍ជាតំបន់អេកូទេសចរណ៍ធម្មជាតិទឹកធ្លាក់អូរជាំ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងភូមិអូរជាំលើ និងភូមិអូរជាំកណ្តាល​មានសមាជិក​ចូលរួមចំនួន ៤៦៦ គ្រួសារ និងចំនួនមនុស្សសរុប ១,៣៣៣ នាក់ គ្រប់គ្រងលើទំហំផ្ទៃដីចំនួន ៣៧២ ហិកតា៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ១៤ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ១៥ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៣៦ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៤៥ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម