ព័ត៌មានជាតិ
ខេត្តស្វាយរៀងប្រកាសបើកដំណើរការសាលារៀនឡើងវិញនៅចុងខែកញ្ញានេះ
រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសបើកដំណើរការសាលារៀនឡើងវិញ ទាំងរដ្ឋ និងឯកជននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដោយផ្តោតទៅលើអនុវិទ្យាល័យ និងវិទ្យាល័យទៅតាមក្រុងស្រុកនីមួយៗ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយ រៀងចុះថ្ងៃទី១៧ ខែកញ្ញានេះ បានជូនដំណឹងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសាធារណជនក្នុងខេត្តស្វាយរៀង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល សិស្សានុសិស្សឲ្យបានជ្រាបថា រដ្ឋបាលខេត្តស្វាយរៀង សម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀងចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ តទៅ ។

រដ្ឋបាលខេត្តបានបន្តថា ទន្ទឹមនឹងនេះគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ប្រតិបត្តិស្តង់ដា(SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡារួមនឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្ត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី៨-១៩។
រដ្ឋបាលខេត្តបានបន្តទៀតថា ចំពោះការបើកដំណើរការឡើងវិញនូវ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវធ្វើការបែងចែកវេនសិក្សារបស់សិស្សានុសិស្ស ឱ្យស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា(SOP) ។

បើតាមរដ្ឋបាលខេត្តការបើកដំណើរការសាលាឡើងវិញនេះ គឺបើកខុសៗគ្នាសាលាខ្លះ បើកថ្នាក់ទី៩សាលាខ្លះទៀតបើកថ្នាក់ទី៩និងថ្នាក់ទី១២ និងសាលាខ្លះទៀតបើកពីថ្នាក់ទី៧ដល់ថ្នាក់ទី១២។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរាជធានីខេត្តមួយចំនួនបានបើកដំណើរការសាលាឡើងវិញជាបន្តបន្ទាប់រួមមានខេត្តព្រះសីហនុ បើកនៅថ្ងៃទី១៣ ខែកញ្ញា។ ចំណែករាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យនិងកណ្តាលបើកថ្ងៃទី១៥ ខែកញ្ញាខណៈខេត្តកំពង់ចាមនឹងបើកនៅថ្ងៃទី២០កញ្ញា និងខេត្តស្វាយរៀងបើកនៅថ្ងៃទី២៧កញ្ញាខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


